ច្បាប់សិទ្ធិអ្នកបោះឆ្នោត

English

ច្បាប់សិទ្ធិអ្នកបោះឆ្នោតនៅក្នុង តំបន់

តើអ្វីទៅជាច្បាប់សិទ្ធិ របស់អ្នក បោះឆ្នោត នៅក្នុង តំបន់?

គោលបំណងនៃច្បាប់សិទ្ធិរបស់អ្នកបោះឆ្នោត នៅក្នុង តំបន់គឺដើម្បីលើកកម្ពស់ក្នុងការចូលរួមរបស់ពលរដ្ឋ ហើយនិង ការចូលរួមរបស់អ្នក បោះឆ្នោត នៅក្នុង ខោនធី Santa Clara ច្បាប់ស្តី អំពីសិទ្ធិអ្នកបោះឆ្នោតនៅ ក្នុង តំបន់នេះ ហើយនឹង ការ ណែនាំដល់អ្នកចុះឈ្មោះ បោះឆ្នោតផងដែរ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត (ROV) ធ្វើសកម្មភាពចូលរួមរបស់អ្នកបោះឆ្នោតដោយសហការជាមួយសហគមន៍យើង ដៃគូ ជាមូយនិង អ្នកស្រុក ទាក់ទងនឹងការបង្កើត ខោនធី ដែលមានលក្ខណៈ ឱ្យបានទូលំទូលាយជាងមុន ដើម្បីឱ្យអ្នកបោះឆ្នោតដែលមានសិទ្ធិទាំងអស់បានដឹងនិងជូនដំណឹងអំពីសិទ្ធិនិងជម្រើសនៃការបោះឆ្នោតរបស់ពួកគេ។ ទាក់ទាញអ្នកបោះឆ្នោតជាមួយ ប្រយោគ ចក្ខុវិស័យរបស់អ្នក។ ការសម្រេចចិត្តរបស់អ្នកយើងសង្ឃឹមថានឹងពង្រឹងថាលទ្ធិ ប្រជាធិបតេយ្យ ផ្តល់អំណាចបំផុសគំនិតយាងខ្លាំង បំផុត នៅពេលសមាជិកដែលមានសិទ្ធិចូលរួម នៅក្នុងសង្គមចូលរួម ហើយនិង ឤេយមានសំលេងស្មើគ្នា និង ការសម្រេចចិត្តនៅក្នុងប្រអប់ សន្លឹកឆ្នោត។ សំឡេងរបស់យើងរួមគ្នា កាន់តែមានអំណាចខ្លាំងក្លា ឡើង។

បន្ថែមពីលើការ ធ្វើការជាមួយ ការិយាល័យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត គណៈកម្មាធិការប្រឹក្សាលទ្ធភាពភាសា (LAAC)គណៈកម្មាធិការផ្តល់ភាពងាយស្រួលដល់អ្នកបោះឆ្នោត (VAAC)ហើយនិង សម្ព័ន្ធអប់រំផ្សព្វផ្សាយ ហើយ និងអ្នកបោះឆ្នោត (VEOC), ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត កំពុងតែស្វែងរកភាពធ្វើជា ដៃគូជាមួយ និង សហគមន៍ដើម្បីពង្រីកកិច្ចខិតខំ ប្រឹងប្រែងផ្សព្វផ្សាយ។ យើងមានគម្រោងធ្វើការជាមួយ និង សាលារៀន ក្រុង ហើយនិង មហាវិទ្យាល័យ របស់ យើង និង អង្គការ សហគមន៍ និង កម្មវិធីនានាដែលគោលដៅផ្តោតនៅលើ អ្នក បោះឆ្នោត ដែលមានទំនោរទាប ដូចជា ប៉ុន្តែ មិនកំណត់ចំពោះ៖ យុវវ័យដែលប្រឈមមុខនឹងហានិភ័យ ឬ ចាកចេញពីប្រព័ន្ធ ឧបត្ថម្ភ មនុស្សដែលគ្មានផ្ទះសម្បែង ឬ គ្មានអាសយដ្ឋាន ពិតប្រាកដ ដើម្បីស្នាក់នៅ, LGBTQ+, ជនពិការ, អតីតអ្នក ដែលធ្លាប់បាន ជាប់ឃំឃាំង, កន្លែងស្នាក់នៅ តាមរយៈពេលខ្លី និង រយៈពេលយូរ និង មន្ទីរពេទ្យ និង មនុស្សដែលភាសា ដើមកំណើត ដែលមិនមែន ជាភាសា អង់គ្លេស។  

តើសហគមន៍អាចធ្វើការជាមួយ ការិយាល័យអ្នកចុះឈ្មោះ បោះឆ្នោតដោយ របៀបណា? 

ដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងថ្មីនេះ ការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោតបានបង្កើតច្បាប់សិទ្ធិ អ្នកបោះឆ្នោត បង្កើតសំណុំ ឧបករណ៍ដែល ផ្តល់ព័ត៌មាន និង ជំនួយការ ផ្សព្វផ្សាយទាក់ទងនឹងច្បាប់សិទ្ធិរបស់អ្នក បោះឆ្នោត នៅក្នុង តំបន់ ក្រុមប្រឹក្សាត្រួត ពិនិត្យ និង ការិយាល័យមន្ត្រីចុះឈ្មោះ អ្នកបោះឆ្នោត។ យើងសូមអញ្ជើញអ្នកឱ្យមកចូលរួម នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់យើង នៅក្នុងការ ដើរតួនាទី និងជាផ្នែកមួយយ៉ាងសកម្មនៅក្នុងលទ្ធិប្រជាធិបតេយ្យ របស់យើងតាមរយៈការផ្សព្វផ្សាយពាក្យនេះដល់អ្នកបោះឆ្នោត ដែលមានជាង មួយ លាន នាក់ អំពី ជម្រើសដែលពួកគេមាន សម្រាប់ ការចុះឈ្មោះបោះឆ្នោត និង បោះឆ្នោត នៅ ខោនធី Santa Clara សូមស្វែងរកពាក្យផ្សាយពាណិជ្ជកម្ម ដែលយើងស្នើឱ្យអ្នក បន្ថែមទៅព្រឹត្តិប័ត្រព័ត៌មានតាមរយៈ អ៊ីមែល ហើយនិង ការចែកចាយ ផ្សេងទៀត។

ប្រអប់ ឧបករណ៍ ច្បាប់ស្តី អំពី សិទ្ធិអ្នកបោះឆ្នោតដែលមានបណ្តាញ ភ្ជាប់ទៅនឹង វីឌីអូ គំរូ ឧទាហរណ៍ នៃ ការប្រើបណ្តាញសង្គម, ហើយនិង ព័ត៌មានជំនួយបន្ថែម ស្តីអំពី កម្មវិធីផ្សព្វផ្សាយរបស់អ្នកចុះឈ្មោះបោះឆ្នោត។

ស្វែងយល់អំពីកន្លែងដែលក្រុមការងារ ផ្សព្វផ្សាយ របស់យើងដែល កំពុងតែធ្វើការនៅក្នុង តំបន់ តាមរយៈ ប្រតិទិនព្រឹត្តិការណ៍ Events Calendar របស់យើង សូមមើល នៅ ថ្ងៃ ខែ ដែលមានបើកចំហដែលអ្នកមានកន្លែងសម្រាប់ក្រុមផ្សព្វផ្សាយ ដើម្បីចូលរួមព្រឹត្តិការណ៍របស់អ្នក?
ប្រសិនបើអ្នក ឬ ស្ថាប័ន របស់ អ្នកចាប់ អារម្មណ៍ នៅក្នុងការធ្វើចាប់ដៃគូជាមួយនិង ការិយាល័យ ចុះឈ្មោះអ្នកបោះឆ្នោត ដើម្បីចូលរួមតាមរយៈកម្មវិធីផ្សព្វផ្សាយ និង ការចូលរួមរបស់ច្បាប់សិទ្ធិអ្នកបោះឆ្នោត សូមទាក់ទងមកយើងខ្ញុំនៅតាមរយៈ៖  

ការិយាល័យ ចុះឈ្មោះអ្នកបោះឆ្នោត Registrar of Voters -  កម្មវិធីផ្សព្វផ្សាយច្បាប់សិទ្ធិរបស់អ្នកបោះឆ្នោត នៅក្នុង តំបន់
Email:  [email protected] 
Phone: (866) 430-VOTE [8683] 

ដើម្បីជំរុញ នៅក្នុងការចូលរួម ROV កំពុងតែធ្វើឱ្យ សម្ភារៈ ផ្សព្វផ្សាយដែលអាចរកបានទាំងអស់ អាចទាញយកបានដោយឥតគិតថ្លៃ រួមទាំងការណែនាំសម្រាប់ការ បំពេញសំណុំ បែបបទ លក្ខណៈសម្បត្តិដល់ អ្នកបោះឆ្នោត, បោះឆ្នោតតាមសំបុត្រ ហើយនិង កម្មវិធី ចុះឈ្មោះអ្នកបោះឆ្នោតផ្សេងទៀត នៅក្រោមច្បាប់សិទ្ធិរបស់អ្នកបោះឆ្នោតនៅក្នុង តំបន់។ នៅទីនេះអ្នកក៏អាច link ភ្ជាប់ដោយផ្ទាល់ ទៅយក សម្ភារៈដែលមានទាំងអស់ដែលបានបង្កើតនៅក្រោម ខោនធី Santa Clara គឺជាគំរូនៃការជ្រើសរើសច្បាប់របស់ អ្នកបោះឆ្នោតរួមទាំង ផែនការគ្រប់គ្រងនៅក្នុងការបោះឆ្នោតនៅ ថ្មីៗចុងក្រោយនេះ ហើយនិង សំបុត្រគោលដៅដែលបានផ្សព្វផ្សាយ អំពីអ្នកបោះឆ្នោត។

សំភារៈដែលបានផ្តល់ជូនជា ភាសា អង់គ្លេស ត្រូវបានចុះ នៅក្នុងបញ្ជី មុនគេ សូម រំកិល វាចុះក្រោម ដើម្បីស្វែងរកភាសា ដែលមានច្រើនបន្ថែមទៀត ដែល ការិយាល័យ ចុះឈ្មោះអ្នកបោះឆ្នោត បានបកប្រែទុកជា ឯកសារ។ អ្នកក៏អាចទស្សនា ផងដែរនៅលើ សំណុំ បែបបទចុះឈ្មោះអ្នកបោះឆ្នោត ហើយនិង សំណួរដែល បានសួរជាញឹកញាប់  និងទំព័ររបស់យើង បោះឆ្នោតតាមទម្រង់សំបុត្រនិងសំណួរដែលបានសួរជាញឹកញាប់ សម្រាប់ឯកសារអ្នកបោះឆ្នោតផ្សេងទៀតដែលអ្នកកំពុងតែស្វែងរក។ ការិយាល័យ ចុះឈ្មោះអ្នកបោះឆ្នោត មានវត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គមសកម្មក្រោមឈ្មោះ“SCCVote” កន្លែងដែលអ្នកអាចតាមដាន ហើយនិងចែក រំលែកសារ របស់ ROV អ្នកក៏អាចរកបានផងដែរ SCCVote នៅលើប៉ុស្ដិ៍ YouTube គឺជាកន្លែង ដែលអ្នកអាចមើលហើយនិងចែករំលែក វីដេអូ នៅលើ ប្រធានបទជាច្រើន, ហើយនិង  វីដេអូ ដែលមានចំណងជើង ជាច្រើន ដែលធ្វើសម្រាប់ជនពិការ ដែលមានបញ្ហាផ្នែកនៅក្នុង ការស្តាប់

សម្ភារៈផ្សព្វផ្សាយតាមភាសា 

គ្រាន់តែចុច នៅលើភាសានីមួយៗ ដើម្បីពង្រីក បញ្ជីសម្ភារៈ ដែលបានផ្តល់ជូន។ អ្នកក៏អាចមើល នៅលើ ការណែនាំអំពីទម្រង់សំណុំបែបបទនិងសម្ភារៈអ្នកបោះឆ្នោតដែលបានបកប្រែ របស់យើងដែរ ដើម្បីមើលតារាងនៃធាតុផ្សេងៗគ្នា។ សូមបញ្ជាក់ថាវត្ថុមួយចំនួនត្រូវបានផ្តល់ដោយ រដ្ឋលេខាធិការ ដូចជាច្បាប់សិទ្ធិអ្នកបោះឆ្នោត រដ្ឋ កាលីហ្វ័រញ៉ា និងទម្រង់ចុះឈ្មោះបោះឆ្នោតនៅ រដ្ឋ កាលីហ្វ័រញ៉ាទាំងអស់។ សម្រាប់ឯកសារផ្សព្វផ្សាយដែលបានបកប្រែដែលទាក់ទងនឹងច្បាប់ជ្រើសរើសរបស់អ្នកបោះឆ្នោត(VCA), សូមទស្សនាទំព័របស់យើង   សម្ភារៈផ្សព្វផ្សាយ VCA  

 

We would like to hear from you!

យើងចង់ដឹង ឮ ពីអ្នក! សូមផ្តល់មតិ ឬ យោបល់ របស់អ្នកអំពី ច្បាប់សិទ្ធិ របស់ អ្នកបោះឆ្នោត នៅក្នុង ស្រុក តំបន់ តាមរយៈ               អ៊ីមែល មកពួកយើង នៅ [email protected].



 

ច្បាប់សិទ្ធិអ្នកបោះឆ្នោត

ឧបករណ៍ស្តី អំពី ច្បាប់សិទ្ធិ អ្នកបោះឆ្នោត នៅក្នុង ស្រុក តំបន់ – PDFប័ណ្ណផ្សព្វផ្សាយ អំពី ច្បាប់សិទ្ធិ អ្នកបោះឆ្នោត នៅក្នុង ស្រុក តំបន់ – PDFវេទិកាផ្តល់ មតិ យោបល់  វីដេអូ- Video

ការចុះឈ្មោះ អ្នកបោះឆ្នោត

បំពេញ  ហើយ ផ្ញើសំណុំទម្រង់បែបបទ ចុះឈ្មោះ ត្រឡប់មកវិញ – PDFបំពេញ ហើយ ផ្ញើសំណុំទម្រង់បែបបទ ចុះឈ្មោះ  ត្រឡប់មកវិញ នៅពេល កំពុងជាប់ ឃុំឃាំង – PDFការចុះឈ្មោះ អ្នកបោះឆ្នោត នៅ ពន្ធនាគារ នៅ ខោនធី  Santa Clara  វីដេអូ –   Video

ការបោះឆ្នោត

ច្បាប់សិទ្ធិឯកជន របស់ អ្នកបោះឆ្នោត រដ្ឋ California – PDFកម្មវិធី បញ្ជូន សន្លឹកឆ្នោត ជាបន្ទាន់ – PDFការបោះឆ្នោត នៅពេល កំពុងជាប់ ឃុំឃាំង – PDFសិទ្ធិអ្នកបោះឆ្នោត សម្រាប់ អ្នកបោះឆ្នោត នៅ ខោនធី Santa Clara ដែលត្រូវបាន ជាប់ឃុំឃាំង ខ្លួន នៅក្នុង ពន្ធនាគារ – PDF

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


 

©2023 County of Santa Clara. All rights reserved.