Skip to main content

ថ្ងៃទី 8 ខែ វិច្ឆិកា ឆ្នាំ 2022 ការបោះឆ្នោតទូទៅ

ចុះឈ្មោះបោះឆ្នោត

ថ្ងៃចុងក្រោយដើម្បីចុះឈ្មោះបោះឆ្នោត៖ ថ្ងៃទី 24 ខែ តុលា ឆ្នាំ 2022

  • ប្រសិនបើអ្នកបានផ្លាស់ប្តូរឈ្មោះ ឬ ផ្លាស់ប្តូរសម្ព័ន្ធភាព នៃគណបក្ស​ នយោបាយ អ្នក ត្រូវតែ ចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញ។
  • បំពេញ, ចុះហត្ថលេខា, ហើយផ្ញើទៅ: Registrar of Voters, Voter Registration Division, PO Box 611300, San Jose, CA 95161-1300។ ទម្រង់ចុះឈ្មោះ ដែលផ្ញើតាម ទូរសារ នឹងមិនអាចទទួលយកបានទេ។
  • ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត

ប្រសិនបើអ្នកខកខានក្នុងកាល ថ្ងៃ ខែ នៃការចុះឈ្មោះ បោះឆ្នោត អ្នកនឹងមានជម្រើសដើម្បីធ្វើ ការចុះឈ្មោះ អ្នកបោះឆ្នោត តាមលក្ខខណ្ នៅការិយាល័យ ចុះឈ្មោះអ្នកបោះឆ្នោត ឬ នៅ មណ្ឌលបោះឆ្នោត ណាមួយក៏បាន។

បោះឆ្នោតតាមសំបុត្រ

រាល់អ្នកបោះឆ្នោតទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោត នឹងត្រូវ បានទទួលសន្លឹកឆ្នោត បោះតាមសំបុត្រ ដោយចាប់ផ្តើមពី 29 ថ្ងៃ មុនថ្ងៃ បោះឆ្នោត។ បំពេញទម្រង់ស្នើសុំ បោះឆ្នោត តាមសំបុត្រដែលមាននៅខាងក្រោម ប្រសិនបើអ្នកត្រូវការសន្លឹកឆ្នោតជំនួសថ្មី។

ថ្ងៃ ចុងក្រោយ ដើម្បីស្នើសុំ សន្លឹកឆ្នោត ជំនួសបោះឆ្នោត តាមសំបុត្រ៖ ថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 2022

ព័ត៌មានអំពីទម្រង់ដាក់ពាក្យស្នើសុំសន្លឹកឆ្នោតបោះតាមសំបុត្រ ​

អ៊ីមែល ឬ ទូរសារ ទៅ: Registrar of Voters, Vote by Mail Division, PO BOX 611750, San Jose, CA, 95161-1750. Fax: (408) 293-6002.

ការបោះឆ្នោត តាមសំបុត្រ សម្រាប់ ការបោះឆ្នោត ថ្ងៃទី 8 ខែ វិច្ឆិកា ឆ្នាំ 2022 ការបោះទូទៅ នឹងត្រូវបាន ផ្ញើតាមប្រៃសណីយ៍ ចាប់ផ្ដើម ពីសប្តាហ៍ នៃ ថ្ងៃទី 10 ខែ តុលា ឆ្នាំ 2022។