ថ្ងៃទី 4 ខែ ឧសភា ឆ្នាំ 2021 ការបោះឆ្នោតនៅតាមសំបុត្រ

សម្គាល់ៈ  នេះគឺជាការ បោះឆ្នោត ពិសេស សម្រាប់ មណ្ឌលសិក្សាធិការសហភាព Cupertino។ មានតែអ្នកបោះឆ្នោត ដែលបានចុះឈ្មោះនៅ ស្រុក នេះប៉ុណ្ណោះ ដែលអាច មានសិទ្ធិបោះឆ្នោតនេះបាន។ រកមើល​នៅក្នុងស្រុករបស់អ្នក​​

ចុះឈ្មោះបោះឆ្នោត:

 ថ្ងៃចុងក្រោយដើម្បីចុះឈ្មោះបោះឆ្នោត៖ ថ្ងៃទី 19 ខែ មេសា ឆ្នាំ 2021

  • ប្រសិនបើអ្នកបានផ្លាស់ប្តូរឈ្មោះ ឬ ផ្លាស់ប្តូរសម្ព័ន្ធភាព នៃគណបក្ស នយោបាយ អ្នក ត្រូវតែ ចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញ។
  • បំពេញ ចុះ ហត្ថលេខា ហើយ ផ្ញើរទៅ៖ ការិយាល័យមន្ត្រី ចុះឈ្មោះ អ្នកបោះឆ្នោត ផ្នែកចុះឈ្មោះអ្នកបោះឆ្នោត PO Box 611300, San Jose, CA 95161-1300។ ពាក្យសុំចុះឈ្មោះនៅតាមទូរសារ នឹងមិនអាចត្រូវទទួលយកបានទេ។
  • ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត

ប្រសិនបើអ្នកមានការខកខាននៅថ្ងៃផុតកំណត់ចុះឈ្មោះបោះឆ្នោត របស់អ្នក អ្នកនឹងមានជម្រើសក្នុងការចុះ ឈ្មោះបោះឆ្នោត​តាមលក្ខខណ្ឌ នៅការិយាល័យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត។

 

បោះឆ្នោតតាមសំបុត្រ

រាល់អ្នកបោះឆ្នោតទាំងអស់ ដែលបានចុះឈ្មោះ នឹងទទួលបាន នៅសន្លឹកឆ្នោតបោះតាមសំបុត្រដែលចាប់ផ្តើម 29 ថ្ងៃ នៅមុនថ្ងៃបោះឆ្នោត។ បំពេញទម្រង់បែបបទស្នើសុំសន្លឹកឆ្នោតបោះតាមសំបុត្រដែលមាននៅខាងក្រោម ប្រសិនបើអ្នកត្រូវការសន្លឹកឆ្នោតជំនួសថ្មី។

ថ្ងៃចុងក្រោយដើម្បីស្នើសុំសន្លឹកឆ្នោត បោះតាមសំបុត្រ ជំនួសថ្មី ផ្ញើតាមសំបុត្រ: ថ្ងៃទី 27  ខែ មេសា ឆ្នាំ 2021 ។

ព័ត៌មានអំពី ទម្រង់បែបបទ​ពាក្យសុំសន្លឹកឆ្នោត បោះឆ្នោត ផ្ញើតាមសំបុត្រ

ផ្ញើតាមសំបុត្រ ឬ ទូរសារទៅ៖ ការិយាល័យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត មជ្ឈមណ្ឌលផ្នែកអ្នកបោះឆ្នោតផ្ញើតាមសំបុត្រ PO BOX 6161-1750 ។ លេខទូរសារ (Fax) : (408) 293-6002 ។

• ចង់ដឹងយល់បន្ថែមទៀត អំពីការបោះឆ្នោតតាមសំបុត្រ​

សន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រសម្រាប់ ការបោះឆ្នោត ពិសេស នៅ ថ្ងៃ ទី  4  ខែ ឧសភា ឆ្នាំ 2021 នឹងត្រូវបានផ្ញើទៅតាមសំបុត្រ ចាប់ផ្តើមនៅ សប្តាហ៍ ទី 5 ខែ មេសា ឆ្នាំ 2021។

©2023 County of Santa Clara. All rights reserved.