ធ្វើបច្ចុប្បន្នភាពក្នុងការចុះឈ្មោះអ្នកបោះឆ្នោតរបស់ខ្ញុំ

សូមចំណាំ: ការផ្លាស់ប្តូរព័ត៌មាននៅលើប័ណ្ណបើកបរ/អត្តសញ្ញាណប័ណ្ណរបស់អ្នកជាមួយ DMV ឬ ការធ្វើបច្ចុប្បន្នភាពអាសយដ្ឋានរបស់អ្នកជាមួយការិយាល័យប្រៃសណីយ៍ ប្រហែលជាមិនបានធ្វើបច្ចុប្បន្នភាពនៅក្នុងការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកដោយស្វ័យប្រវត្តិទេ  

សូមចុចនៅទីនេះដើម្បីពិនិត្យមើលស្ថានភាពនៅក្នុងការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក។

អាស្រ័យនៅលើការផ្លាស់ប្តូរដែលអ្នកចង់ធ្វើ អ្នកគួរតែបំពេញនៅលើកាតចុះឈ្មោះអ្នកបោះឆ្នោតថ្មី ដើម្បីចុះឈ្មោះបោះឆ្នោតសារឡើងវិញ ឬ អាចបំពេញនៅលើទម្រង់បែបបទស្នើសុំសកម្មភាពអ្នកបោះឆ្នោត។ 

អ្នកត្រូវតែដាក់ប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោតថ្មី ដើម្បីចុះឈ្មោះបោះឆ្នោតសារឡើងវិញប្រសិនបើ... 

  • ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតជាលើកដំបូង
  • ប្រសិនបើអ្នកកំពុងតែផ្លាស់ប្តូរ ឈ្មោះស្របច្បាប់របស់អ្នក សម្រាប់ហេតុផលណាមួយ
  • ដើម្បីផ្លាស់ប្តូរគណបក្សនយោបាយរបស់អ្នក 15 ថ្ងៃមុនការបោះឆ្នោត

 ប្រើប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតតាម អ៊ីនធឺណិត កាលីហ្វ័រញ៉ា  

អ្នកអាចចុះឈ្មោះបោះឆ្នោត តាម អ៊ីនធឺណិត ឬ បំពេញកាតចុះឈ្មោះអ្នកបោះឆ្នោតក្រដាស។ មើលមគ្គុទ្ទេសក៍ទំព័រមួយនៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោត បំពេញ ហើយផ្ញើប្រគល់ទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតសារឡើងវិញ ដើម្បីស្វែងយល់បន្ថែម។

ប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោត ត្រូវតែផ្ញើ ត្រឡប់មកវិញដោយផ្ទាល់ ឬ តាមសំបុត្រ។ វាមិនអាចធ្វើបានតាម ទូរសារ ឬតាម អ៊ីមែលទេ។

អ្នកអាចប្រគល់ប័ណ្ណចុះឈ្មោះ បោះឆ្នោតដែលអ្នក បាន បំពេញរួចហើយរបស់អ្នកទៅ: 

មេ អាស័យដ្ឋានធំ (ចុច សម្រាប់ទិសដៅ):  Registrar of Voters, 1555 Berger Drive, Building 2, San Jose, CA 95112  

អាសយដ្ឋានផ្ញើសំបុត្រ: Registrar of Voters, P.O. Box 611300, San Jose, CA 95161-1300 

ត្រូវការទម្រង់បែបបទ និង ជំនួយជាភាសាផ្សេងទេ?ចុច នៅទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីជំនួយភាសា អ្នកចុះឈ្មោះ បោះឆ្នោតអាចផ្តល់ជូននៅពេលចុះឈ្មោះបោះឆ្នោត។

អ្នកអាចធ្វើបច្ចុប្បន្នភាព ការចុះឈ្មោះរបស់អ្នកដោយទម្រង់ស្នើសុំសកម្មភាពអ្នកបោះឆ្នោត ប្រសិនបើ…. 

ប្រសិនបើអ្នកបានចុះឈ្មោះបោះឆ្នោតរួចហើយនៅក្នុង ខោនធី Santa Clara ជាជាងការបំពេញកាតចុះឈ្មោះអ្នកបោះឆ្នោតថ្មី អ្នកអាចបំពេញ ទម្រង់ស្នើសុំសកម្មភាពអ្នកបោះឆ្នោត បើអ្នកចង់ធ្វើ  … 

  • ផ្លាស់ប្តូរអាសយដ្ឋានស្នាក់នៅរបស់អ្នក ឬ បន្ថែម ឬ ផ្លាស់ប្តូរ អាសយដ្ឋានផ្ញើសំបុត្រស្នើសុំ ឬ ផ្លាស់ប្តូរចំណូលចិត្តភាសារបស់អ្នក (ភាសាអង់គ្លេស ចិន ហ្គូចារ៉ាទី ហិណ្ឌូ ជប៉ុន ខ្មែរ កូរ៉េ នេប៉ាល់ ពុនចាប៊ី អេស្ប៉ាញ តាកាឡុកតាមីល តេហ្គូ និង វៀតណាម)

ការដាក់ចុះហត្ថលេខា ហើយបំពេញទម្រង់សំណើសកម្មភាពបោះឆ្នោតរបស់អ្នក ហើយផ្ញើត្រឡប់មកវិញ
ទូរសារ* ទៅកាន់ (408) 998-7314 
ផ្ញើសំបុត្រទៅ Registrar of Voters, Voter Registration Division, PO Box 611300, San Jose, CA 95161-1300 

អ៊ីមែល* ទៅកាន់ [email protected]  

*ចំណាំ៖ ទូរសារ និង អ៊ីមែលអាចទទួលយកបានសម្រាប់តែទម្រង់ស្នើសុំសកម្មភាព អ្នកបោះឆ្នោតតែប៉ុណ្ណោះ។ កាតចុះឈ្មោះអ្នកបោះឆ្នោត សន្លឹកឆ្នោតក្រដាសត្រូវតែប្រគល់មកវិញតាម សំបុត្ ឬ ដោយផ្ទាល់ 

©2023 County of Santa Clara. All rights reserved.