សកម្មភាព ច្បាប់ជ្រើសរើស របស់ អ្នកបោះឆ្នោត

សូមចុច ដើម្បីមើល នៅលើ បញ្ជី ទម្លាក់ សន្លឹកឆ្នោត ហើយនឹង បញ្ជី មណ្ឌល បោះឆ្នោត។ 

បទពិសោធន៍ ក្នុងការ បោះឆ្នោត ថ្មី របស់អ្នក គឺ នៅទីនេះ

ការិយាល័យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត  ខោនធី Santa Clara គឺកំពុងធ្វើ ទំនើបកម្មថ្មីរ នៅក្នុងការ បោះឆ្នោត និង ការផ្តល់ ភាពបត់បែន ភាពងាយស្រួល ជាងមុន។

តើមានការ ផ្លាស់ប្តូរ អ្វីខ្លះ?

ចាប់ផ្តើមពី ថ្ងៃទី 3 ខែ មីនា ឆ្នាំ 2020 ការបោះឆ្នោត បឋម ជ្រើសរើស ប្រធានាធិបតី:

  1. រាល់ អ្នក បោះឆ្នោត ដែលបានចុះ ឈ្មោះនឹង បានទទួល សន្លឹកឆ្នោត បោះតាម សំបុត្រ ដោយ ចាប់ផ្តើម 29 ថ្ងៃ មុនថ្ងៃ បោះឆ្នោត
  2. អ្នកបោះឆ្នោត អាចបោះឆ្នោត នៅតាម មជ្ឈមណ្ឌល បោះឆ្នោត ណាមួយ ក៏បាន នៅ ក្នុង ខោនធី Santa Clara
  3. មានប្រមាណ 100 មជ្ឈមណ្ឌលបោះឆ្នោត នឹងត្រូវបើកធ្វើការ សម្រាប់រយៈពេល 4 ថ្ងៃ រួមទាំង ថ្ងៃ បោះឆ្នោត។
  4. មជ្ឈមណ្ឌល បោះឆ្នោត នឹងផ្តល់ ជូននូវ កន្លែង ទំនេរច្រើន មានសេវាកម្ម ច្រើន បន្ថែម ទៀត ហើយនិង មាន ឧបករណ៍ បោះឆ្នោត ថ្មី ដែលបាន ធ្វើឱ្យ ប្រសើរ ឡើង។

អ្នកបោះឆ្នោត នឹងមាន ជម្រើស ជាច្រើន ទៀត ហើយនឹង អាច ជ្រើសរើស នៅ ពេលណា កន្លែងណា ហើយនិង របៀបណា ដើម្បី បោះឆ្នោត!

ដូច្នេះ តើ មាន ជម្រើស អ្វីខ្លះ?

​​​​​​ប្រើសន្លឹកឆ្នោត បោះតាមសំបុត្រ របស់អ្នក

  • ផ្ញើសន្លឹកឆ្នោតរបស់អ្នកនៅក្នុងស្រោមសំបុត្រ ផ្ញើត្រឡប់ មកវិញ ដែលបានបង់ថ្លៃ រួចហើយ
  • ដាក់ សន្លឹកឆ្នោត របស់ អ្នកនៅក្នុងប្រអប់ ទម្លាក់ សន្លឹកឆ្នោត ផ្លូវការ
  • ប្រគល់ សន្លឹកឆ្នោត របស់អ្នក ត្រឡប់ មកវិញ ទៅកាន់ មណ្ឌល បោះឆ្នោត ណាមួយ ក៏បាន

ទទួលបាន សន្លឹកឆ្នោត នៅ មណ្ឌល បោះឆ្នោត

  • នៅពេលណា: បោះឆ្នោត នៅ ថ្ងៃ ណាមួយ ក៏បាន នៅក្នុង សប្តាហ៍ បោះឆ្នោត (23 ខែ តុលា- 2 ខែ វិច្ឆិកា 2021)
  • កន្លែងណា: មកកាន់មជ្ឈមណ្ឌល បោះឆ្នោត ណាមួយ ក៏បាន ដែលមាន ទីតាំង នៅ ទូទាំង ខោនធី             
  • របៀបណា: បោះឆ្នោត តាមសន្លឹកឆ្នោតក្រដាស ឬ នៅលើ ម៉ាស៊ីន បោះឆ្នោត ថ្មី

​*ការិយាល័យ មន្ត្រីចុះឈ្មោះ អ្នក បោះឆ្នោត នឹងត្រូវបានបើក ធ្វើការ សម្រាប់ការ បោះឆ្នោត ឱ្យបាន 29 ថ្ងៃ មុនថ្ងៃ បោះឆ្នោត។

ការអនុវត្ត ជម្រើស ច្បាប់ របស់ អ្នកបោះឆ្នោត

ជម្រើសច្បាប់របស់អ្នកបោះឆ្នោត គឺជាច្បាប់ថ្មីដែលត្រូវបាន អនុម័ត ដោយ នីតិកាល របស់ រដ្ឋកាលីហ្វ័រញ៉ា នៅក្នុង ឆ្នាំ 2016VCA ត្រូវបានអនុវត្ត ដោយ ជោគជ័យ នៅ  ខោនធី Mateo, Sacramento, Neva, Nevada និង Madera ក្នុងកំឡុងពេល បោះឆ្នោត នៅក្នុង ឆ្នាំ 2018។ ចំនួន ពីរ ខោនធី ដែល ធំជាង គេ នៅ រដ្ឋកាលីហ្វ័រញ៉ា គឺ Los Angeles ខោនធី ហើយនិង Orange ខោនធី ដែលបាន ចុះហត្ថលេខា នៅលើ ម៉ូដែល VCA សម្រាប់ការ បោះឆ្នោត នៅក្នុង ឆ្នាំ 2020

សម្រាប់ ព័ត៌មាន បន្ថែម សូមទូរស័ព្ទ មកលេខ ដោយ ឥតគិតថ្លៃ: (866) 430-VOTE (8683) ឬ អ៊ីមែល: [email protected]

 

©2022 County of Santa Clara. All rights reserved.