គណៈកម្មាធិការ ណែនាំអំពី លទ្ធភាពងាយស្រួល នៃការ បោះឆ្នោត (VAAC)

គណៈកម្មាធិការ ណែនាំអំពីលទ្ធភាពងាយស្រួលនៃការបោះឆ្នោត (VAAC) គឺជាក្រុមសមាជិកសហគមន៍ គឺជាអ្នកដែល នឹងផ្តល់ការបញ្ចូលមតិគំនិត ទៅកាន់ ការិយាល័យចុះឈ្មោះ អ្នកបោះឆ្នោត នៃ ខោនធី Santa Clara អំពីរបៀប សិទ្ធិច្បាប់ជ្រើសរើស របស់អ្នកបោះឆ្នោត*  គឺជាគំរូ ដែលអាចបម្រើអ្នកបោះឆ្នោត ដែលជាមនុស្សចាស់ ហើយនិង ជនពិការ ដើម្បីឱ្យបានល្អប្រសើរជាងមុន។

បេសកកម្ម របស់ គណៈកម្មាធិការ ណែនាំអំពីលទ្ធភាពងាយស្រួលដែលអាចចូលធ្វើដំណើរការបាន ក្នុងការ បោះឆ្នោត (VAAC) នៃ ខោនធី Santa Clara គឺដើម្បីផ្តល់នូវការ បញ្ចូលគំនិតមតិ ហើយនិង អនុសាសន៍ ដល់ ការិយាល័យ ចុះឈ្មោះ អ្នកបោះឆ្នោត ដើម្បី លើកកម្ពស់ នៅក្នុង ការបោះឆ្នោត ឱ្យបានរួមបញ្ចូល គ្រប់ជ្រុងជ្រោយ ហើយនិង ឤេយមាន ភាពងាយស្រួល ដែលអាចចូលធ្វើដំណើរការបាន សម្រាប់ ដល់ មនុស្សចាស់ ហើយនិង អ្នកបោះឆ្នោត ដែលមាន ពិការភាព។ 

សមាជិក នឹងផ្តល់មតិគំនិត នៅលើទីតាំងមណ្ឌល បោះឆ្នោតថ្មី ដែល នឹង ជំនួស កន្លែងបោះឆ្នោត តាមវិធីបោះឆ្នោត ចាស់ដែលធ្លាប់បានប្រើពីមុនមក ដែលត្រូវបានចាប់ផ្តើមជំនួសដោយការ បោះឆ្នោត បឋម ប្រធានាធិបតី ឆ្នាំ 2020។ ការបញ្ចូលគំនិតមតិ ត្រូវបានស្វែងរកនៅលើលក្ខណៈពិសេស និង សេវាកម្ម នៅកន្លែង បរិក្ខារ និង ទីតាំងដ៏ល្អបំផុត។

ភាគីដែលចាប់អារម្មណ៍ ដែលមានបទពិសោធន៍ នៅក្នុងធ្វើការ ឬ ស្ម័គ្រចិត្តជាមួយនិង ក្រុម  តស៊ូមតិ ងាយស្រួល និងត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំ។ ហើយនឹងមានធ្វើដំណើរការ នៅក្នុងការជ្រើសរើស បន្ទាប់ពីកម្មវិធីដាក់ពាក្យស្នើសុំបានទទួល សមាជិក នឹងត្រូវបានស្នើសុំឱ្យចូលរួម នៅក្នុងការប្រជុំទៀងទាត់រាល់ពេលវេលា។

សមាជិកសហគមន៍ដែលមាន ចំណាប់ ចាប់អារម្មណ៍ នៅក្នុងការបម្រើនៅលើ VAAC អាចដាក់ពាក្យស្នើសុំ ដោយបំពេញ នៅឯកសារ ទម្រង់ពាក្យស្នើសុំ តាម អ៊ីនធឺណិត online VAAC application form សមាជិកសហគមន៍ក៏អាចទាញយកក្រដាស ដាក់ពាក្យស្នើសុំ  paper VAAC application​​ និងអាចដាក់បញ្ជូនទៅ  [email protected].

*បច្ចុប្បន្នភាពថ្មី

កិច្ចប្រជុំជា បន្ទាប់ VAAC នឹងត្រូវបាន ធ្វើឡើង ដោយតាមរយៈ សន្និសីទទូរគមនាគមន៍ (teleconference) នៅ ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ 2021 ចាប់ពីម៉ោង 1:30pm រសៀល ដល់ម៉ោង 3:00pm រសៀល។ ថ្ងៃ ទី, ពេលវេលា, ហើយនិង ទីកន្លែងប្រជុំ បន្ថែម នឹងត្រូវបានកំណត់ដោយ គណៈកម្មាធិការ។ 

សម្រាប់ព័ត៌មានបន្ថែម អ៊ីមែល មកកាន់ពួកយើង នៅ [email protected]​​ សូម  ត្រឡប់មកវិញដើម្បី ពិនិត្យមើល នៅទីនេះ សម្រាប់ព័ត៌មានបន្ថែម អំពី VAAC ហើយនិង កិច្ចប្រជុំ របស់ សហគមន៍។

 

©2023 County of Santa Clara. All rights reserved.