តើច្បាប់ជម្រើស របស់ អ្នកបោះឆ្នោត មានន័យដូចម្តេច ចំពោះខ្ញុំក្នុងនាមជា អ្នកបោះឆ្នោត នៅ កន្លែងបោះឆ្នោត?

ច្បាប់ជ្រើសរើសរបស់ អ្នកបោះឆ្នោត បានផ្តល់នូវបទពិសោធន៍ បោះឆ្នោត ថ្មីដែល ធ្វើឱ្យមានភាពងាយ ហើយនិង ងាយស្រួលក្នុងការបោះឆ្នោតដោយផ្ទាល់ ខ្លួន ជាង ពីមុន។ ការស្វែងយល់ អំពី របៀបដែលអាចធ្វើ ដំណើរការ បោះឆ្នោតនឹង ផ្លាស់ប្តូរ នឹងអាចជួយ ឤេយអ្នក បោះឆ្នោត បានយ៉ាងឆាប់រហ័ស ហើយ និង ឤេយមាន ទំនុកចិត្ត។

តើអ្វីទៅគឺជា មជ្ឈមណ្ឌល បោះឆ្នោត?

ការផ្លាស់ប្តូរមួយ នៅក្នុងចំណោមនៃ ការ ផ្លាស់ប្តូរ ដ៏ ធំបំផុត គឺជា ច្បាប់ ជ្រើសរើស របស់ អ្នក បោះឆ្នោត គឺថា នឹង លែងមាន កន្លែងបោះឆ្នោតដែលបាន ចាត់តាំង ទៀតហើយ។ ផ្ទុយទៅវិញ អ្នក នឹង អាចបោះឆ្នោត ដោយផ្ទាល់ខ្លួន នៅ តាមមជ្ឈមណ្ឌល បោះឆ្នោត ណាមួយ ក៏ បាន។

មណ្ឌល បោះឆ្នោត គឺជាថ្មី ហើយនិង ងាយស្រួលសម្រាប់ក្នុង ការ បោះឆ្នោត ដោយផ្ទាល់ខ្លួន ដែលជា ជំនួស សម្រាប់ កន្លែង បោះឆ្នោត។ មណ្ឌលបោះឆ្នោត នឹងមាន ទំហំធំជាង កន្លែង បោះឆ្នោត ដែលធ្លាប់មានធម្មតាពីមុន  គឺមានបុគ្គលិក កាន់តែច្រើន ដើម្បីជួយអ្នក បោះឆ្នោត ហើយនិង មាន ឧបករណ៍ សម្រាប់ បោះឆ្នោត ជាច្រើនបន្ថែមទៀត។ ជំនួសទៅវិញ ការត្រូវបាន ចាត់ឤេយ ទៅកន្លែង បោះឆ្នោត ជាក់លាក់ ប្រាកដណា មួយ អ្នកមាន ជំរើស ក្នុង ការជ្រើសរើស មជ្ឈមមណ្ឌល បោះឆ្នោត ណាមួយ នៅក្នុង ខោនធី ក៏ បាន។ មណ្ឌល បោះឆ្នោត ក៏ នឹងត្រូវ បានបើកទ្វារធ្វើការ សម្រាប់រយៈពេលជាច្រើនថ្ងៃ នៅមុន ពេល ថ្ងៃ បោះឆ្នោត នីមួយៗ ដែលផ្តល់ ឤេយអ្នក ឤេយមានជម្រើស កាន់តែ ច្រើននៅក្នុងការ បោះឆ្នោត នៅពេលណា និង កន្លែងណា ដែលងាយ ស្រួល បំផុត សម្រាប់ អ្នក។

អត្ថប្រយោជន៍ មួយចំនួន នៃមណ្ឌលបោះឆ្នោត រួមមាន៖

  • អ្នកអាចបោះឆ្នោត នៅ តាមមណ្ឌល បោះឆ្នោតណា មួយ នៅក្នុង ខោនធី  Santa Clara ក៏បាន ដែលមានន័យថា អ្នកអាច បោះឆ្នោត នៅ កន្លែងធ្វើការ កន្លែងដែលអ្នក ទៅសាលារៀន ឬ កន្លែងដែលអ្នក ធ្វើ ដំណើរ កិច្ចការងារ របស់អ្នក។
  • អ្នកអាច ជ្រើសរើស នៅពេល វេលាណា  ដែលអ្នកបោះឆ្នោត។ មណ្ឌល បោះឆ្នោត ទាំងអស់ នឹង ត្រូវ បើកទ្វារ ធ្វើការ  យ៉ាងហោចណាស់ បី ថ្ងៃមុន ការបោះឆ្នោត បន្ថែមទៀតពីរលើថ្ងៃ បោះឆ្នោត។ មណ្ឌលបោះឆ្នោត មួយចំនួន នឹង បើក ដំណើរការ ចាប់ពី 10 ថ្ងៃ មុនការ បោះឆ្នោត។ មណ្ឌលបោះឆ្នោត នឹង ត្រូវបាន បើកទ្វារធ្វើការ នៅចុងសប្តាហ៍ ដើម្បីធ្វើ ឤេយ វាកាន់តែងាយស្រួលក្នុងការជ្រើសរើសក្នុង ការ  បោះឆ្នោត ទៅក្នុង ពេលវេលា ដ៏ រវល់ របស់អ្នក។
  • មណ្ឌល បោះឆ្នោត នឹងមាន ទីតាំង ស្ថិតនៅ កន្លែង ដែល ងាយស្រួល ហើយនិង ទីតាំងដែលអាចចូលធ្វើ ដំណើរការបាន ដោយគ្មាន ការលំបាក រួមទាំងកន្លែងដែលនៅជិតផ្លូវ ធ្វើដំណើរ ដឹក ជញ្ជូន សាធារណៈ។
  • មណ្ឌលបោះឆ្នោតនីមួយៗ នឹងបានទទួល ការគាំទ្រ ពីសមាជិក បុគ្គលិក មាន ច្រើនជាង កន្លែង បោះឆ្នោត ដែលធ្លាប់មានធម្មតាពីមុន  ដែលបាន ផ្តល់ជូននូវ ជំនួយ ក្នុងការ បោះឆ្នោត ហើយនិង ជំនួយ ផ្នែក នៃ ភាសា ឤេយ កាន់តែ បានប្រសើរ ឡើង ដើម្បីធានា ថា អ្នក រាល់គ្នា ទាំងអស់ ឤេយមាន ឱកាស ដើម្បីឤេយសន្លឹកឆ្នោត របស់ពួក គេត្រូវ បាន រាប់ បញ្ចូល។
  • មណ្ឌលបោះឆ្នោត នឹងមាន ឧបករណ៍ បោះឆ្នោត ជាច្រើន  ហើយនិង ថ្មី ធ្វើឱ្យទាន់សម័យ ច្រើនជាង ដែលធ្លាប់មានពីកន្លែងបោះឆ្នោតធម្មតាពីមុន។ នេះ នឹងធានា ឤេយបាន ថា មណ្ឌលបោះឆ្នោត នីមួយៗ អាច បម្រើ អ្នក បោះឆ្នោត មួយ ចំនួនធំ បានយ៉ាង ឆាប់ រហ័ស ហើយនិង ឤេយមានប្រសិទ្ធភាព បើ ប្រៀបធៀប ទៅនឹង កន្លែង បោះឆ្នោត។ ម៉ាស៊ីន បោះឆ្នោត មានកាន់តែច្រើន ក៏ ឤចផ្តល់ ជម្រើស កាន់តែ ងាយស្រួល សម្រាប់ ដល់ជន ដែន មាន ពិការភាម។

តើខ្ញុំអាចចុះឈ្មោះ បោះឆ្នោត នៅ តាមមជ្ឈមណ្ឌល បោះឆ្នោត បាន ដែរ ឬ ទេ?

ត្រូវហើយ អ្នកគឺអាចធ្វើបាន អ្នកអាច ចុះឈ្មោះ បោះឆ្នោត ឬ ធ្វើ បច្ចុប្បន្នភាពការ ចុះឈ្មោះ អ្នក បោះឆ្នោត របស់អ្នកនៅ ឯមជ្ឈមណ្ឌល បោះឆ្នោត ណាមួយ ក៏បាន។

ប្រសិន បើអ្នក អាច ចុះឈ្មោះបោះឆ្នោត បាន តាម ពេលវេលា ថ្ងៃផុតកំណត់ (15 ថ្ងៃមុន ថ្ងៃ បោះឆ្នោត) វានឹងជួយធានា ថា អ្នកមាន បទពិសោធ បោះឆ្នោត លឿន និង រលូន នៅពេល អ្នកទៅកាន់មជ្ឈមណ្ឌល បោះឆ្នោត។ ទោះយ៉ាងណា ក៏ ដោយ ប្រសិនបើ អ្នក បានធ្វើឤេយ ខកខាន ផុតថ្ងៃ កំណត់ ចុះឈ្មោះអ្នក បោះឆ្នោត អ្នក នឹង មានជម្រើស ដើម្បី ធ្វើការ ចុះឈ្មោះអ្នកបោះឆ្នោតតាមល័ក្ខខ័ណ្ឌនៅឯមជ្ឈមណ្ឌលបោះឆ្នោតណាមួយ។ ការចុះឈ្មោះ អ្នក បោះឆ្នោត តាមល័ក្ខខ័ណ្ឌ អនុញ្ញាត ឱ្យ អ្នក ចុះឈ្មោះ បោះឆ្នោត និង បោះឆ្នោត នៅ ពេលតែមួយ អ្នក នឹង បោះត្រា សន្លឹកឆ្នោត របស់ អ្នក នៅក្នុង ស្រោមសំបុត្រមុននឹងបោះវាចូលក្នុងប្រអប់សន្លឹកឆ្នោត។ អ្នកនឹងបោះត្រាសន្លឹកឆ្នោតរបស់ សំបុត្រ មុន នឹង ទម្លាក់ វា ចូល នៅក្នុង ប្រអប់ទម្លាក់ សន្លឹកឆ្នោត។ បន្ទាប់ពី ការិយាល័យមន្ត្រីចុះឈ្មោះបោះឆ្នោត បញ្ចប់ ដំណើរការ ចុះឈ្មោះ អ្នក បោះឆ្នោតរបស់ អ្នក រួច ហើយ បញ្ជាក់ ពីសិទ្ធិ របស់ អ្នក សន្លឹកឆ្នោត នឹង ត្រូវបាន បើកចេញ និង រាប់ បញ្ចូល។ ដើម្បីស្វែងយល់បន្ថែម អំពី ការចុះឈ្មោះអ្នកបោះឆ្នោតតាមល័ក្ខខ័ណ្ឌ Conditional Voter Registration​​​​

តើខ្ញុំនឹងត្រូវបានផ្ញើការ បោះឆ្នោត ដោយ ផ្ញើតាម សំបុត្រ ឬ ទេ?

នៅក្រោមច្បាប់ជ្រើសរើស អ្នកបោះឆ្នោត រាល់អ្នកបោះឆ្នោត  នឹងត្រូវ បាន ផ្ញើសន្លឹកឆ្នោត បោះឆ្នោត ផ្ញើតាមសំបុត្រ ដោយ ស្វ័យប្រវត្ដិ គឺ មិនចាំបាច់ មានការស្នើសុំ ទោះយ៉ាងណាក៏ដោយ អ្នកគឺ មិនតម្រូវ ឤេយ ចាំបាច់ ប្រើវាទេ។ អ្នកបោះឆ្នោតគ្រប់រូប ក៏មាន ជំរើស ក្នុងការ ទៅកាន់ មណ្ឌល បោះឆ្នោត និងហើយ បោះឆ្នោត ដោយផ្ទាល់ខ្លួនឯង ជំនួស វិញ ក៏បាន។

នៅពេលដែលអ្នក បោះឆ្នោត ដោយផ្ទាល់ខ្លួន សន្លឹកឆ្នោត បោះតាមសំបុត្រ របស់អ្នកនឹង ត្រូវទុកជាមោឃៈ។ អ្នកអាចប្រគល់សន្លឹកឆ្នោត ដែលអ្នកមិនបានប្រើរបស់អ្នក នៅឯមណ្ឌល បោះឆ្នោត ឬ អ្នកអាច បំផ្លាញ ហើយ បោះវាចោល ដោយ ខ្លួនអ្នកផ្ទាល់។ មានតែសន្លឹកឆ្នោត មួយសន្លឹក តែប៉ុណ្ណោះដែលនឹងត្រូវបាន ទទួល យក ហើយនិង រាប់ បញ្ចូល សម្រាប់ អ្នកបោះឆ្នោត ម្នាក់ ក្នុងការ បោះឆ្នោត មួយ។

©2023 County of Santa Clara. All rights reserved.