ខ្ញុំបានផ្លាស់ប្តូរឈ្មោះរបស់ខ្ញុំ
សូមកត់ចំណាំ: ការផ្លាស់ប្តូរឈ្មោះស្របច្បាប់របស់អ្នកនៅលើប័ណ្ណបើកបរ ឬ អត្តសញ្ញាណប័ណ្ណ រដ្ឋ កាលីហ្វ័រញ៉ា របស់អ្នកជាមួយ DMV ប្រហែលជាមិនធ្វើបច្ចុប្បន្នភាពការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកដោយស្វ័យប្រវត្តិទេ។
សូមចុចនៅទីនេះដើម្បីពិនិត្យមើលស្ថានភាពនៅក្នុងការចុះឈ្មោះបោះឆ្នោតរបស់អ្នក
ប្រសិនបើអ្នកបានចុះឈ្មោះបោះឆ្នោតរួចហើយ ហើយអ្នកបានផ្លាស់ប្តូរឈ្មោះរបស់អ្នកដោយស្របច្បាប់ដោយសកម្មភាពរបស់តុលាការ ឬ អាពាហ៍ពិពាហ៍ អ្នកគួរតែបំពេញកាតចុះឈ្មោះអ្នកបោះឆ្នោតថ្មីក្រោម ឈ្មោះថ្មី របស់អ្នក។
ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកបោះឆ្នោតរបស់អ្នកជាមួយនឹងឈ្មោះស្របច្បាប់ថ្មីរបស់អ្នក គ្រាន់តែបំពេញទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតថ្មី។ សំខាន់បំផុត:
- នៅក្នុងផ្នែកទី 2 សូមផ្តល់ឈ្មោះពេញច្បាប់របស់អ្នក។ យើងស្នើសុំឱ្យអ្នកផ្តល់ទម្រង់ដូចគ្នានៃឈ្មោះដែលអ្នកធ្លាប់ធ្វើបច្ចុប្បន្នភាពឯកសារផ្លូវច្បាប់ផ្សេងទៀតរបស់អ្នក ដូចជាប័ណ្ណបើកបរ driver’s license ឬ លេខសម្គាល់ State ID រដ្ឋ ជាដើម។
- បន្ទាប់មក អ្នកគួរតែបំពេញនៅលើ ផ្នែកទី 6, ក្រោម “ប្រវត្តិនៃការចុះឈ្មោះ Registration History,”ផ្តល់ឈ្មោះ និង អាសយដ្ឋានអតីតរបស់អ្នក ដែលអ្នកបានចុះឈ្មោះបោះឆ្នោត។ បន្ទាប់មកយើងអាចកំណត់ទីតាំង និង បញ្ជាក់ការចុះឈ្មោះជាមុនរបស់អ្នក ដើម្បីផ្លាស់ប្តូរព័ត៌មានរបស់អ្នកតាមការស្នើសុំ។ មនុស្សម្នាក់ៗអាចចុះឈ្មោះបោះឆ្នោតបានតែម្តងគត់។
នៅមើលទំព័រចុះឈ្មោះនៃទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកបោះឆ្នោត ដើម្បីមើលការណែនាំនៅចុងក្រោយបំផុតស្តីអំពីការបំពេញ និង ផ្ញើទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកត្រឡប់មកវិញ ដើម្បីស្វែងយល់បន្ថែម។