Skip to main content

បោះឆ្នោតតាមសំបុត្រសំណួរគេសួរជាញឹកញាប់

តើសន្លឹកឆ្នោតរបស់ខ្ញុំនឹងរាប់បញ្ចូលដែរ ឬ ទេ?

បាទ/ចាស។ រាល់សន្លឹកឆ្នោត បោះតាមសំបុត្រដែលមានសុពលភាពនឹងត្រូវបានរាប់បញ្ចូល។ អ្នកអាចតាមដានស្ថានភាពនៃសន្លឹកឆ្នោត បោះឆ្នោតតាមសំបុត្រដែលអ្នកបានផ្ញើត្រឡប់មកវិញតាមអ៊ីនធឺណិត។

តើវាមានសុវត្ថិភាពដែរ ឬ ទេ ?

បាទ/ចាស។ ហត្ថលេខានៅខាងក្រោយស្រោមសំបុត្រផ្ញើត្រឡប់មកវិញគឺត្រូវបានប្រៀបធៀបជាមួយនិងហត្ថលេខា ដើម របស់អ្នកបោះឆ្នោត នៅលើទម្រង់ចុះឈ្មោះ ដើម្បីធានាថាអ្នកដែលគ្មានការអនុញ្ញាតមិនអាចបំពេញហើយនិង ប្រគល់សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតផ្សេងទៀតមកវិញបាននោះទេ។

តើខ្ញុំអាចប្រើប៊ិច Sharpie ដើម្បីគូសសម្គាល់សន្លឹកឆ្នោតរបស់ខ្ញុំបានទេ? តើ​វា​មិន​ហូរ​ទឹកថ្នាំ ហើយនិងលុបបាត់​សន្លឹក​ឆ្នោតហើយទុកជាមោឃៈ ដែរឬទេ?

ការប្រើប៊ិច Sharpie ដើម្បីគូសសម្គាល់សន្លឹកឆ្នោតមិនត្រូវចាត់ទុកជាមោឃៈនោះទេ។ ប្រព័ន្ធបោះឆ្នោតអានទឹកថ្នាំពីសញ្ញាសម្គាល់ពណ៌ខ្មៅដូចជាប៊ិច Sharpie ប្រសើរជាង ហើយទឹកថ្នាំស្ងួតលឿនជាងទឹកថ្នាំផ្សេងទៀត។ ម៉ាស៊ីនស្កេនសន្លឹកឆ្នោតអានតែសញ្ញានៅក្នុងតំបន់គោលដៅបោះឆ្នោតរាងពងក្រពើនៃសន្លឹកឆ្នោតរបស់អ្នក។ រាងពងក្រពើនៅផ្នែកម្ខាងនៃសន្លឹកឆ្នោតមិនតម្រឹមជាមួយរាងពងក្រពើនៅផ្នែកម្ខាងទៀតនៃសន្លឹកកាតប័ណ្ណ ទេ ដូច្នេះ - ប្រសិនបើ ទឹកថ្នាំហូរ កើតឡើង - វាមិនត្រូវបានអានដោយម៉ាស៊ីនស្កេនសន្លឹកឆ្នោតទេ។

តើខ្ញុំត្រូវតែផ្ញើវាដែរ ឬ ទេ?

ទេ។អ្នកអាចបញ្ជូនសន្លឹកឆ្នោតរបស់អ្នកទៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតឬដាក់វានៅក្នុងប្រអប់ទម្លាក់ 24 ម៉ោងពណ៌ស ដែលមានទីតាំងនៅជិតបង្គោលទង់ជាតិ។អ្នកក៏អាចយកសន្លឹកឆ្នោតរបស់អ្នកទៅកាន់មណ្ឌលបោះឆ្នោតខោនធី Santa Clara នៅថ្ងៃបោះឆ្នោត ឬ ទៅសាលាក្រុងណាមួយមុន ឬ នៅថ្ងៃបោះឆ្នោត។ គេហទំព័រ បញ្ជីពេញលេញសម្រាប់ប្រអប់ទម្លាក់សន្លឹកឆ្នោតជាផ្លូវការ 

តើត្រូវទៅបោះឆ្នោតមុនពេល ថ្ងៃបោះឆ្នោត ដែរ ឬ ទេ?

ការបោះឆ្នោតអាចរកបានសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅ​ក្នុងខោនធី Santa Clara នៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ដែលចាប់ផ្តើម 29 ថ្ងៃមុនការបោះឆ្នោតនីមួយៗ។ ស្វែងយល់បន្ថែមអំពីទីតាំងមណ្ឌលបោះឆ្នោត

តើនៅពេលណាដែលខ្ញុំទទួលបានសន្លឹកឆ្នោតបោះតាមសំបុត្រ?

ចាប់ផ្តើមប្រហែល 29 ថ្ងៃមុនការបោះឆ្នោតអ្នកចុះឈ្មោះបោះឆ្នោតនៅ​ក្នុង ខោនធី Santa Claraចាប់ផ្តើមផ្ញើទៅអ្នកបោះឆ្នោតដែលបានចុះឈ្មោះដែលមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខនូវសន្លឹកឆ្នោត បោះឆ្នោតតាមសំបុត្រ។ មិនចាំបាច់ធ្វើការស្នើសុំទេ។

ប្រសិនបើអ្នកត្រូវបោះឆ្នោតមុនពេលអ្នកទទួលបានសន្លឹកឆ្នោតរបស់អ្នកតាមសំបុត្រការបោះឆ្នោតមុនកាលកំណត់អាចរកបាននៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតដែលចាប់ផ្តើមពី 29 ថ្ងៃមុនការបោះឆ្នោតនីមួយៗហើយនិងនៅទីតាំងមណ្ឌលបោះឆ្នោតជ្រើសរើសនៅថ្ងៃដែលឈានទៅដល់ថ្ងៃបោះឆ្នោត។

ប្រសិនបើអ្នកត្រូវបោះឆ្នោតមុនពេលអ្នកទទួលបានសន្លឹកឆ្នោតរបស់អ្នកតាមសំបុត្រការបោះឆ្នោតមុនកាលកំណត់អាចរកបាននៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ដែលចាប់ផ្តើមពី 29 ថ្ងៃមុនការបោះឆ្នោតនីមួយៗហើយនិង នៅទីតាំងមណ្ឌលបោះឆ្នោតជ្រើសរើសនៅថ្ងៃដែលឈានទៅដល់ថ្ងៃបោះឆ្នោត។

តើខ្ញុំអាចតាមដានសន្លឹកឆ្នោតរបស់ខ្ញុំដោយរបៀបណាហើយ ស្វែងយល់ចង់ដឹងថាតើវាត្រូវបានរាប់បញ្ចូល ដែរ ឬ ទេ?

អ្នកអាចតាមដានស្ថានភាពនៃការបោះឆ្នោតដែលអ្នកបានផ្ញើត្រឡប់មកវិញដោយសន្លឹកឆ្នោតបោះតាមសំបុត្រតាមអ៊ីនធឺណិត តាមរយៈការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតដោយជ្រើសរើសតាមដានការបោះឆ្នោតតាមសំបុត្រ ក្រោមតំបន់សេវាពេញនិយមនៃទំព័រដើមរបស់យើង។

អ្នកក៏អាចចុះឈ្មោះសម្រាប់សេវាកម្មជូនដំណឹងរបស់រដ្ឋលេខាធិការនៅ WheresMyBallot.sos.ca.gov ដើម្បីទទួលបានអ៊ីមែលដោយស្វ័យប្រវត្តិសារ SMS (text) ឬ ការជូនដំណឹងជាសំឡេងអំពីសន្លឹកឆ្នោតរបស់អ្នក។   

បើខ្ញុំផ្លាស់ប្តូរទីកន្លែងតើការិយាល័យប្រៃសណីយ៍នឹងបញ្ជូនសន្លឹកឆ្នោតមកឤេយខ្ញុំដែរ ឬ ទេ?

ទេ។ សំបុត្របោះឆ្នោតមិនអាចបញ្ជូនបន្តបានទេ [តាមច្បាប់]។ ហេតុដូច្នេះ ហើយជាមូលហេតុដែលវាមានសារៈសំខាន់នៅក្នុងការធ្វើបច្ចុប្បន្នភាពនៅការចុះឈ្មោះរបស់អ្នកនៅពេលណាដែលអ្នកផ្លាស់ទីកន្លែង។ អ្នកចុះឈ្មោះបោះឆ្នោតបានទទួលទិន្នន័យជាតិនៃការផ្លាស់ប្តូរអាស័យដ្ឋាន (NCOA) ហើយនឹងផ្ញើជូនអ្នកនូវកាតប៉ុស្តាល់ (postcard) ដែលអ្នកត្រូវតែឆ្លើយតប ហើយនិង បញ្ជាក់ឤស័យដ្ឋានថ្មី របស់អ្នក។ ប្រសិនបើអ្នកមិនឆ្លើយតបនិងការបញ្ជាក់ឤស័យដ្ឋានថ្មីរបស់អ្នកទេ ឈ្មោះរបស់អ្នកអាចនឹងត្រូវបានដាក់នៅលើសន្លឹក "អសកម្ម In active" របស់យើង ហើយអ្នកនឹងលែងបានទទួល សំបុត្របោះឆ្នោត រួមទាំងមគ្គុទ្ទេសក៍ព័ត៌មានអ្នកបោះឆ្នោតខោនធី របស់អ្នក សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតតាមសំបុត្រ និងការជូនដំណឹងសំខាន់ៗផ្សេងទៀតពី ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត។

ប្រសិនបើអ្នកផ្លាស់ទីកន្លែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនការបោះឆ្នោត វាជាការល្អបំផុតក្នុងការបំពេញជាមួយពួកយើង បន្ថែមពីលើការផ្លាស់ប្តូរ អាស័យដ្ឋាន របស់អ្នកជាមួយការិយាល័យប្រៃសណីយ៍សហរដ្ឋអាមេរិក ដើម្បី ឤេយប្រាកដថា អ្នកបោះឆ្នោតតាមសំបុត្រត្រូវបានផ្ញើទៅ អាស័យដ្ឋានត្រឹមត្រូវ។ ប្រសិនបើអ្នកនៅឆ្ងាយពីផ្ទះជាបណ្តោះអាសន្ន សូមមើលនៅលើសំណួរបន្ទាប់សម្រាប់អំពីរបៀបប្រាប់ពួកយើងឱ្យដឹង។

ប្រសិនបើ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជា​បណ្ដោះអាសន្នឬ ​ត្រូវ​ផ្លាស់​ទីលំនៅតើ​ខ្ញុំ​ទទួល​សន្លឹក​ឆ្នោតរបស់ខ្ញុំ​ដោយ​របៀប​ណា?

មិនថាអ្នកមានផែនការ ឬ អ្វីមួយដែលមិននឹកស្មានដល់ដែលអ្នកមិននៅផ្ទះអំឡុងពេលបោះឆ្នោតអ្នកអាចផ្តល់ឤស័យដ្ឋានផ្ញើតាមប្រៃសណីយ៍បណ្តោះអាសន្ន ដែលយើងគួរផ្ញើសន្លឹកឆ្នោតរបស់អ្នក។ បំពេញ ទម្រង់ពាក្យស្នើសុំសន្លឹកឆ្នោតបោះតាមសំបុត្រ ហើយ ផ្តល់ឤស័យដ្ឋានប្រៃសណីយ៍ បណ្តោះអាសន្ន ដែលអ្នកចង់ទទួលយកសន្លឹកឆ្នោតរបស់អ្នក។

ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតក៏មាន កម្មវិធីដឹកជញ្ជូនសន្លឹកឆ្នោត អាសន្នជាបន្ទាន់ ហើយនិងធ្វើការជាមួយកន្លែងស្នាក់នៅបណ្តោះអាសន្នរយៈពេលខ្លីហើយនិង យូរក្នុងមូលដ្ឋានមន្ទីរពេទ្យហើយនិងពន្ធនាគារដើម្បីជួយអ្នកបោះឆ្នោតឱ្យបានទទួលសន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រនៅពេលពួកគេស្នាក់នៅទីនោះ។

អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់អាចប្រើ ការបោះឆ្នោតដែលអាចចូលប្រើបានពីចម្ងាយតាមប្រព័ន្ធបោះឆ្នោតតាម សំបុត្រ (RAVBM) ដើម្បីទាញយកច្បាប់ចម្លងនៃសន្លឹកឆ្នោតដែលអាចបោះពុម្ពហើយនិង ផ្ញើត្រឡប់មកវិញតាមប្រៃសណីយ៍។

តើមនុស្សម្នាក់ដែលរស់នៅក្នុងមណ្ឌលថែទាំរយៈពេលខ្លីឬរយៈពេលយូរបានទទួលសន្លឹកឆ្នោតដោយរបៀបណា?

ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតមានកម្មវិធីដឹកជញ្ជូនសន្លឹកឆ្នោតជាបន្ទាន់  ហើយនិងធ្វើការជាមួយកន្លែងស្នាក់នៅបណ្តោះអាសន្នរយៈពេលខ្លី ហើយនិង រយៈពេលយូរ នៅក្នុងមូលដ្ឋានមន្ទីរពេទ្យហើយនិងពន្ធនាគារ ដើម្បីជួយអ្នកបោះឆ្នោតឱ្យទទួលបានសន្លឹកឆ្នោត បោះឆ្នោត តាមសំបុត្រនៅពេលពួកគេស្នាក់នៅទីនោះ។

ម៉្យាងទៀតអ្នកបោះឆ្នោតអាចបំពេញពាក្យសុំសន្លឹកឆ្នោតជំនួស ហើយអនុញ្ញាតិឱ្យអ្នកណាម្នាក់ដែលមានអាយុលើសពី 16 ឆ្នាំទៅយកសន្លឹកឆ្នោត ហើយបញ្ជូនប្រគល់ឱ្យពួកគេ។ បន្ទាប់មក អ្នកបោះឆ្នោតក៏អាចផ្តល់សិទ្ធិឱ្យនរណាម្នាក់ប្រគល់សន្លឹកឆ្នោតដែលបានបោះឆ្នោតរបស់ពួកគេឡើងវិញដោយបំពេញព័ត៌មាននៅលើបន្ទះខាងក្រៅនៃសន្លឹកឆ្នោតបោះ តាមសំបុត្រ ស្រោមសំបុត្រ ពណ៌ខៀវ ផ្ញើត្រឡប់មកវិញ។ នរណាម្នាក់ដែលមានសិទ្ធិប្រគល់សន្លឹកឆ្នោតដែលបានបោះឆ្នោត មានរយៈពេល ប្រាំពីរ (7) ថ្ងៃ ដើម្បីប្រគល់វាមកវិញ ដោយផ្ញើវាតាមរយៈការិយាល័យប្រៃសណីយ៍សហរដ្ឋអាមេរិកប្រអប់ទម្លាក់សន្លឹកឆ្នោតដែលមានសុវត្ថិភាពឬមណ្ឌលបោះឆ្នោតដែលមានអាចប្រើបាន។

កូនរបស់ខ្ញុំនៅ​ឆ្ងាយ​ពី​មហាវិទ្យាល័យតើ​គេ​អាចទទួលយក​សន្លឹក​ឆ្នោត​ បោះឆ្នោតតាមសំបុត្រ​ផ្ញើ​ទៅពួកគេ​ដោយ​របៀប​ណា?

ប្រសិនបើពួកគេមិនទាន់មានឤស័យដ្ឋាន មហាវិទ្យាល័យរបស់ពួកគេដែលបានចុះបញ្ជីជាឤស័យដ្ឋានប្រៃសណីយ៍របស់ពួកគេនៅក្នុងកំណត់ត្រាចុះឈ្មោះអ្នកបោះឆ្នោតរបស់ពួកគេ ហើយមិនបានទទួលការបោះឆ្នោតរបស់ពួកគេតាមរយៈសន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រទេ ពួកគេអាចស្នើសុំសន្លឹកឆ្នោតជំនួសបាន។ ពួកគេគួរតែបំពេញ ទម្រង់ពាក្យស្នើសុំសន្លឹកឆ្នោតបោះតាមសំបុត្រ (RAVBM) សម្រាប់សន្លឹកឆ្នោតជំនួសដោយប្រើ ឤស័យដ្ឋានមហាវិទ្យាល័យជា ឤស័យដ្ឋាន ផ្ញើសំបុត្ររបស់ពួកគេ។ ម៉្យាងទៀត ពួកគេអាចនឹងអនុញ្ញាតឱ្យនរណាម្នាក់មករក ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ហើយ បានទទួល សន្លឹកឆ្នោតជំនួសថ្មី ដោយសន្លឹកឆ្នោត បោះឆ្នោតតាមសំបុត្រជំនួសពួកគេ។

អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់អាចប្រើ ការបោះឆ្នោតដែលអាចចូលប្រើបានពីចម្ងាយតាមប្រព័ន្ធបោះឆ្នោតតាម សំបុត្រ ដើម្បីទាញយកច្បាប់ចម្លងនៃសន្លឹកឆ្នោតដែលអាចបោះពុម្ព និងផ្ញើមកវិញតាមប្រៃសណីយ៍។

តើ​ខ្ញុំ​អាច​ទទួល​បាន​សន្លឹក​ឆ្នោត​របស់​ខ្ញុំ​តាម ​ឤស័យដ្ឋាន ​ប្រៃសណីយ៍​ដែល​ត្រូវ​បាន​ការពារ​ដោយ​របៀប​ណា ប្រសិនបើ​ជីវិត​របស់​ខ្ញុំ​ស្ថិត​ក្នុងការ​ គ្រោះថ្នាក់?

រដ្ឋលេខាធិការប្រតិបត្តិកម្មវិធី សុវត្ថិភាពនៅផ្ទះ សម្រាប់អ្នកបោះឆ្នោតដែលត្រូវការសេវាកម្ម ឤស័យដ្ឋានសម្ងាត់ ពិសេស។ ទីតាំងឤស័យដ្ឋានប្រៃសណីយ៍តែមួយគត់នឹងត្រូវបានផ្តល់ជូនអ្នក ដែលអ្នកអាចបានទទួលយកសន្លឹកឆ្នោតរបស់អ្នកដោយសម្ងាត់។

តើ​មាន​នរណា​ម្នាក់​អាច​យក​សន្លឹក​ឆ្នោត​មក​ឲ្យ​ខ្ញុំ ហើយប្រគល់សន្លឹកឆ្នោតត្រឡប់ទៅវិញឤេយ​ខ្ញុំបានដែរ ឬ ​ទេ?

បាទ/ចាស។ ប្រសិនបើអ្នកមិនបានទទួលសន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្ររបស់អ្នក តាមសំបុត្រទេអ្នកអាចបំពេញពាក្យស្នើសុំសន្លឹកឆ្នោតជំនួសថ្មី ហើយអនុញ្ញាតឱ្យនរណាម្នាក់ដែលមានអាយុលើសពី 16 ឆ្នាំមកយកសន្លឹកឆ្នោតឤេយអ្នកបាន។

ដើម្បីផ្តល់សិទ្ធិឱ្យអ្នកផ្សេង ប្រគល់សន្លឹកឆ្នោតដែលបានបោះឆ្នោតឱ្យអ្នកវិញ អ្នកគ្រាន់តែបំពេញព័ត៌មាននៅលើសន្លឹកឆ្នោតខាងក្រៅនៃការផ្ញើស្រោមសំបុត្រសន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្ររបស់អ្នកត្រឡប់មកវិញ។ នរណាម្នាក់ដែលមានសិទ្ធិប្រគល់សន្លឹកឆ្នោតដែលបានបោះឆ្នោតមានពេលប្រាំពីរ (7) ថ្ងៃដើម្បីប្រគល់វាត្រឡប់មកវិញ ដោយផ្ញើវាតាមរយៈការិយាល័យ ប្រៃសណីយ៍ សហរដ្ឋអាមេរិក ប្រអប់ទម្លាក់សន្លឹកឆ្នោត ដែលមានសុវត្ថិភាព ឬ មណ្ឌលបោះឆ្នោតដែលមានប្រើបាន។

តើ​អ្នក​ដែលកំពុងជាប់​ពន្ធនាគារ​នៅ​តែ​បោះឆ្នោត​បានដែរ ឬ ​ទេ?

ប្រហែលជាបាទ/ចាស។ នៅក្រោមច្បាប់ស្តីពីការបោះឆ្នោតនៅ រដ្ឋ California បុគ្គលដែលកំពុងប្រព្រឹត្តបទឧក្រិដ្ឋរបស់ពួកគេនៅក្នុងពន្ធនាគារតាមតំបន់ ឬ ដែលត្រូវបានកាត់ទោសឱ្យនៅក្រៅឃុំអាចរក្សាសិទ្ធិបោះឆ្នោតរបស់ពួកគេបាន។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលមានការកាត់ទោសពីបទឧក្រិដ្ឋដែលកំពុងជាប់ពន្ធនាគារ រដ្ឋ ឬ ពន្ធនាគារសហព័ន្ធ ឬ ដែលកំពុងបម្រើ រដ្ឋ ឬ អាណត្តិសហព័ន្ធ ខណៈពេលដែលគេដាក់នៅក្នុងពន្ធនាគារ ខោនធី ឬ មណ្ឌលមិនទទួលបានសិទ្ធិបោះឆ្នោតវិញទេ រហូតដល់ពួកគេត្រូវបានដោះលែង។

ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត មាន កម្មវិធីដឹកជញ្ជូនសន្លឹកឆ្នោតអាសន្នជាបន្ទាន់  ហើយនិងធ្វើការជាមួយពន្ធនាគារ នៅក្នុង តំបន់ ដើម្បីជួយអ្នកបោះឆ្នោតដែលមានសិទ្ធិទទួលបានសន្លឹកឆ្នោត បោះឆ្នោតតាមសំបុត្រ ខណៈពេលដែលពួកគេកំពុងស្នាក់នៅទីនោះ។

គិតត្រឹមឆ្នាំ 2021 អ្នកដែលត្រូវបានដោះលែងពីពន្ធនាគារ ប៉ុន្តែនៅតែត្រូវបានដោះលែងសម្រាប់ការផ្តន្ទាទោសពីបទឧក្រិដ្ឋក៏អាចមានសិទ្ធិបោះឆ្នោត សិទ្ធិ របស់ពួកគេបានស្ដារ ឡើងវិញដោយការបំពេញទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតថ្មី។

ដើម្បីមើលថាតើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់ដែលត្រូវបានប៉ះពាល់ដោយប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌចាំបាច់ត្រូវពិនិត្យមើលសិទ្ធិបោះឆ្នោតរបស់ពួកគេសូមចូលទៅកាន់ទំព័រ ស្ដារការបោះឆ្នោតរបស់អ្នកឡើងវិញ របស់រដ្ឋលេខាធិការដើម្បីផ្ទៀងផ្ទាត់ស្ថានភាព។

តើ​អ្វី​ទៅ​ជា "ការ​ប្រមូល​សន្លឹក​ឆ្នោត" ហើយ​តើ​វា​ជា​ការ​ខុស​ច្បាប់​សម្រាប់​អ្នក​ណា​ម្នាក់​ដើម្បី​ប្រមូល​សន្លឹក​ឆ្នោត​ដែល​បាន​បោះ​ឆ្នោត​ពី​អ្នក​បោះ​ឆ្នោត​ច្រើនដង?

ការប្រមូលសន្លឹកឆ្នោតសំដៅលើបុគ្គលដែលប្រមូល ឬ "ប្រមូលផល" សន្លឹកឆ្នោតដែលបានបញ្ចប់របស់អ្នកបោះឆ្នោតជាច្រើននាក់ ដែលអាចទាញយកប្រយោជន៍ពីជម្រើសរបស់អ្នកបោះឆ្នោតក្នុងការអនុញ្ញាតឱ្យបុគ្គលម្នាក់ដើម្បី ប្រគល់សន្លឹកឆ្នោត របស់ពួកគេឱ្យពួកគេវិញ។ ខណៈពេលដែលទង្វើនៃការប្រមូល និងប្រគល់សន្លឹកឆ្នោតមកវិញសម្រាប់អ្នកបោះឆ្នោតច្រើននាក់មិនខុសច្បាប់ទាំងស្រុងអ្នកដែលប្រមូលសន្លឹកឆ្នោតអាចបំពានច្បាប់មួយ ឬ ច្រើនដែលការពារដំណើរការបោះឆ្នោតប្រសិនបើមានចេតនាណាមួយដោយអ្នកប្រមូលសន្លឹកឆ្នោតដើម្បីធ្វើសកម្មភាពព្រហ្មទណ្ឌ។

ខណៈពេលដែលវាហាក់ដូចជាកាយវិការដ៏ល្អមួយក្នុងការប្រមូលហើយ​ជួយអ្នកបោះឆ្នោតជាច្រើនដាក់សន្លឹកឆ្នោតដែលបានបោះឆ្នោតរបស់ពួកគេហើយជារឿយៗវាកើតឡើង។ ប៉ុន្តែការ​ប្រមូល​សន្លឹក​ឆ្នោត​អាច​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ខ្លាំង​ដល់​ភាព​យុត្តិធម៌ ហើយនិង​ភាព​ស្មោះត្រង់​នៃ​ការ​បោះ​ឆ្នោត។ សកម្មភាពនេះអាចពន្យារការផ្ញើត្រឡប់មកវិញឤេយទាន់ពេលវេលា ហើយនិងដំណើរការនៃសន្លឹកឆ្នោតដោយសង្កត់លើពួកវា ដូច្នេះពួកវាមិនត្រូវបានរាប់បញ្ចូលនៅក្នុងលទ្ធផលយប់ បោះឆ្នោតនោះទេ។ អាចដាក់សន្លឹកឆ្នោតដែលមានហានិភ័យនៃការរំខានខណៈពេលដែលមិនត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅក្រោមនីតិវិធីសន្តិសុខរដ្ឋហើយនិងខោនធី យ៉ាងតឹងរឹង។ ឬកាន់តែអាក្រក់ជាងនេះទៅទៀតអាចធ្វើឱ្យសន្លឹកឆ្នោតត្រូវបានច្រានចោល ប្រសិនបើសន្លឹកឆ្នោតទាំងនោះមិនត្រូវបានទទួលតាមកាលកំណត់ផ្លូវច្បាប់ដើម្បីធ្វើដំណើរការទេ។

ទោះបីជាវាជារឿងស្របច្បាប់សម្រាប់នរណាម្នាក់នៅក្នុងការជួយអ្នកបោះឆ្នោតច្រើនជាងម្នាក់នៅក្នុងការប្រគល់សន្លឹកឆ្នោតដែលបានបោះឆ្នោតរបស់ពួកគេត្រឡប់មកវិញក៏ដោយ វាមិនស្របច្បាប់សម្រាប់នរណាម្នាក់នៅក្នុងការប្រមូលឬ ប្រមូលសន្លឹកឆ្នោតដែលបានបោះឆ្នោតដោយចេតនានៅក្នុងអំពើឧក្រិដ្ឋនោះទេ។សម្រាប់ព័ត៌មានបន្ថែមអំពីការប្រគល់សន្លឹកឆ្នោតដែលបានបោះឆ្នោតរួចហើយត្រឡប់មកវិញ សូមមើលនៅ​លើ ផ្នែកលេខ 3017 នៃក្រមបោះឆ្នោត និងបទប្បញ្ញត្តិព្រហ្មទណ្ឌដែលពាក់ព័ន្ធដែលមាននៅក្នុង ផ្នែកទី 18។ 

តើសន្លឹកឆ្នោតរបស់ខ្ញុំមានសុវត្ថិភាព ដែរ ឬ ទេ?

បាទ/ចាស។ ស្រោមសំបុត្រផ្ញើ ត្រឡប់មកវិញត្រូវបានរចនាឡើងដោយមានលំនាំឆ្លាក់នៅខាងក្នុង ដើម្បីការពារនរណាម្នាក់ពីការមើលសន្លឹកឆ្នោតរបស់អ្នកដែលបានបោះឆ្នោតរួចហើយ។ ដើម្បីការពារពីការជ្រៀតជ្រែកការរំខាននៅពេលកំពុងធ្វើដំណើរការនៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតសន្លឹកឆ្នោតរបស់អ្នកត្រូវតែបានធានាយ៉ាងរឹងមាំដោយ ហ៊ុមព័ទ្ធការពារហើយការចូលទៅកាន់សន្លឹកឆ្នោតដែល បានបោះឆ្នោតរួចហើយត្រូវតែបានកំណត់សម្រាប់តែបុគ្គលិកមួយចំនួនតែប៉ុណ្ណោះ។ ហត្ថលេខានៅខាងក្រោយស្រោមសំបុត្រផ្ញើត្រឡប់មកវិញគឺត្រូវបានប្រៀបធៀបជាមួយនិងហត្ថលេខាដើមរបស់អ្នកនៅលើទម្រង់ចុះឈ្មោះបច្ចុប្បន្នបំផុតដើម្បីជួយការពារអ្នកផ្សេងទៀតពីការបោះឆ្នោតសន្លឹកឆ្នោតរបស់អ្នក។

តើ​ខ្ញុំ​ត្រូវ​ប្រគល់​សន្លឹក​ឆ្នោតបោះឆ្នោតតាមសំបុត្រ​របស់​ខ្ញុំត្រឡប់​មក​វិញ​ ​តាមរយះ​ប្រៃសណីយ៍​របស់សហរដ្ឋ​អាមេរិក​ដែរ ឬ ទេ?

ទេ។ ខណៈពេលដែលអ្នកអាចប្រគល់សន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រដែលបានបោះឆ្នោតរបស់អ្នក ត្រឡប់មកវិញ នៅក្នុងស្រោមសំបុត្រដែលបានបង់ថ្លៃប្រៃសណីយ៍រួចហើយអ្នកក៏អាចប្រគល់វាដោយផ្ទាល់ផងដែរ។

អ្នកអាចប្រគល់វាទៅទីតាំងប្រអប់ទម្លាក់សន្លឹកឆ្នោត ផ្លូវការរបស់ ខោនធី Santa Clara ឬ មណ្ឌលបោះឆ្នោតដែលមាននៅចំឬមុនថ្ងៃបោះឆ្នោត។អ្នក​ក៏​អាច​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ប្រគល់​សន្លឹក​ឆ្នោត​របស់​អ្នកត្រឡប់មកវិញទៅឱ្យ​អ្នក​ដោយ​បំពេញ​នៅបរិវេននៅលើសន្លឹកឆ្នោតរបស់អ្នក​ នៅពេលផ្ញើ​ត្រឡប់​មក​វិញ​នូវ​ការ​បោះ​ឆ្នោត​សន្លឹក​ឆ្នោតបោះតាមសំបុត្រ។​

បញ្ជីពេញលេញនៃទីតាំងសន្លឹកឆ្នោតផ្ញើត្រឡប់មកវិញដែលមានសុវត្ថិភាព មានសម្រាប់ការបោះឆ្នោតបច្ចុប្បន្នបំផុត។ វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យការណែនាំអំពីការបោះឆ្នោតរបស់អ្នកសម្រាប់ការបោះឆ្នោតនីមួយៗ ពីព្រោះជាមួយនឹងការបោះឆ្នោតតាមសំបុត្រតូចៗមួយចំនួនប្រហែលជាមិនមានទីតាំងមណ្ឌលបោះឆ្នោតទេ។

បើ​ខ្ញុំ​ដាក់​ស្លាកសញ្ញាហើយ​ ផ្ញើត្រឡប់មកវិញ​នៅ​ថ្ងៃ​បោះឆ្នោតតើវា​នឹង​រាប់បញ្ចូល ដែរ ឬ ទេ​?

បាទ/ចាស ប្រសិនបើវាត្រូវបានទទួលទាន់ពេលវេលា។ សន្លឹកឆ្នោតបោះតាម សំបុត្រ ដែលត្រូវបាន ស្លាកសញ្ញាប្រៃសណីយ៍ ចំនៅថ្ងៃ ឬ មុនថ្ងៃបោះឆ្នោត ត្រូវតែបានទទួលមិនឤេយលើសពី ប្រាំពីរ ថ្ងៃបន្ទាប់ពីការបោះឆ្នោតដែលត្រូវដំណើរការ។ នៅថ្ងៃដែលឈានទៅដល់ការបោះឆ្នោត វាជាការល្អបំផុតនៅក្នុងការប្រគល់វាដោយផ្ទាល់។ ប្រសិនបើថ្ងៃខែនៅលើស្រោមសំបុត្រត្រូវបានដាក់ត្រា បន្ទាប់ ពីថ្ងៃបោះឆ្នោតនោះ វាមិនអាចធ្វើដំណើរការបានទេ។

ចុះបើខ្ញុំត្រូវការសន្លឹកឆ្នោតថ្មី?

ប្រសិនបើ​អ្នក​មិន​បាន​ទទួល​សន្លឹក​ឆ្នោត​ការ​បោះឆ្នោត​តាមសំបុត្រ​បាន​បាត់ឬបានធ្វើខុសនៅពេល​គូសសម្គាល់​វាអ្នក​អាច​ស្នើ​សុំថ្មីមួយ​ទៀត។មានវិធីបីយ៉ាងនៅក្នុងការទទួលបានសន្លឹកឆ្នោតថ្មីឬជំនួសថ្មី៖

  • តាមសំបុត្រ៖ អ្នកអាចស្នើសុំសន្លឹកឆ្នោតថ្មីដើម្បីបានផ្ញើទៅឤេយអ្នក។ទូរស័ព្ទទៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតដោយមិនគិតថ្លៃតាមលេខ (866)430-VOTE (8683) ឬអ៊ីមែល [email protected]។សំណើរបស់អ្នកត្រូវតែឤេយបានទទួលយ៉ាងហោចណាស់ ប្រាំពីរថ្ងៃមុនការបោះឆ្នោត។បន្ទាប់ពីនោះសន្លឹកឆ្នោតជំនួសថ្មីអាចប្រើបានតែដោយមកផ្ទាល់តែប៉ុណ្ណោះ។

  • ដោយផ្ទាល់៖ អ្នកអាចមកយកសន្លឹកឆ្នោតជំនួសដោយផ្ទាល់នៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតឬនៅមណ្ឌលបោះឆ្នោតណាមួយនៅក្នុងខោនធីដែលបានបង្កើតឡើងសម្រាប់ការបោះឆ្នោតបច្ចុប្បន្ន។

  • អនឡាញ៖ អ្នកអាចប្រើការបោះឆ្នោតដែលអាចចូលប្រើបានពីចម្ងាយតាមប្រព័ន្ធបោះឆ្នោតតាមសំបុត្រ(RAVBM)ដើម្បីទាញយកច្បាប់ចម្លងនៃសន្លឹកឆ្នោតដែលអាចបោះពុម្ពហើយនិងផ្ញើត្រឡប់មកវិញតាមប្រៃសណីយ៍។

ប្រសិនបើអ្នកទទួលហើយនិងបោះឆ្នោតសន្លឹកឆ្នោតជំនួសថ្មីណាមួយសន្លឹកឆ្នោតដែលបានចេញឱ្យអ្នករួចហើយនឹងត្រូវទុកជាមោឃៈដោយស្វ័យប្រវត្តិ។សូមបំផ្លាញហើយនិងបោះចោលសន្លឹកឆ្នោតដែលមិនប្រើរបស់អ្នក។មានតែសន្លឹកឆ្នោតមួយសន្លឹកតែប៉ុណ្ណោះដែលនឹងត្រូវបានទទួលយកសម្រាប់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតមួយ។

ចុះប្រសិនបើខ្ញុំមិនចង់បោះឆ្នោតតាមសំបុត្រ?

ប្រសិនបើអ្នកមិនចង់បោះឆ្នោតដោយប្រើសន្លឹកឆ្នោត បោះឆ្នោតតាមសំបុត្រនោះ ទេ អ្នកអាចទៅកាន់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ឬ មណ្ឌលបោះឆ្នោតណាមួយនៅក្នុង ខោនធី ដែលបង្កើតឡើងសម្រាប់ការបោះឆ្នោត ដើម្បីបោះឆ្នោតដោយផ្ទាល់។ ប្រសិនបើអ្នកត្រូវបានផ្តល់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតនោះ សន្លឹកឆ្នោតតាមសំបុត្រ របស់អ្នក នឹងទុកជា  មោឃៈដោយស្វ័យប្រវត្តិ។ អ្នក​អាច​យក​វា​មក​ជាមួយ​ដើម្បី​ប្តូរ​វា​ជា​ថ្នូរ​នឹង​សន្លឹក​ឆ្នោត​ថ្មី ឬ​ អ្នក​អាច​បំផ្លាញ​វា​ហើយ​បោះ​វាចោលក៏បាន។

ត្រូវប្រាកដថាពិនិត្យមើលការណែនាំបោះឆ្នោតរបស់អ្នកសម្រាប់បញ្ជីនៃទីតាំងបោះឆ្នោតដែលមានដូចជាការបោះឆ្នោតតូចៗមួយចំនួន ការបោះឆ្នោតដោយផ្ទាល់អាចមានតែនៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតតែប៉ុណ្ណោះ។

សមាជិកគ្រួសាររបស់ខ្ញុំបានចុះហត្ថលេខានៅលើស្រោមសំបុត្ររបស់ខ្ញុំដោយចៃដន្យ តើខ្ញុំគួរតែធ្វើដូចម្តេចដែរ?

នេះ​ជា​ការ​កើត​មាន​ជា​ទូទៅធម្មតា។ 

ប្រសិនបើអ្នកនៅតែមានស្រោមសំបុត្រទាំងពីរនោះ អ្នកអាច ឝូសឆ្លងកាត់នៅលើហត្ថលេខា ដែលបានធ្វើខុសនោះ ហើយដាក់ ហត្ថលេខា ដែលត្រឹមត្រូវនោះនៅលើស្រោមសំបុត្រនីមួយៗហើយប្រគល់សន្លឹកឆ្នោតនោះត្រឡប់មកពួកយើងវិញ។

ប្រសិនបើស្រោមសំបុត្រមួយ ត្រូវបានប្រគល់មកពួកយើងរួចហើយនោះ អ្នកនៅតែអាចប្រើស្រោមសំបុត្រដែលអ្នកមាន។ គ្រាន់តែឝូសឆ្លងកាត់នៅលើឈ្មោះអ្នកបោះឆ្នោតដែលបានបោះពុម្ពទុកជាមុន ហើយសរសេរឈ្មោះអ្នកបោះឆ្នោតត្រឹមត្រូវ ហើយបន្ទាប់មកចុះហត្ថលេខានៅលើបរិវេនកន្លែង ហត្ថលេខា នៃស្រោមសំបុត្រដែលអ្នកមាន។ ស្រោមសំបុត្រដែលត្រូវបានប្រគល់មកវិញរួចហើយដែលមាន  ហត្ថលេខា ខុសនឹងត្រូវធ្វើដំណើរការក្រោមឈ្មោះអ្នកបោះឆ្នោតដែលបាន ចុះហត្ថលេខារួចហើយ។

អ្នកក៏អាចជ្រើសរើសប្រគល់សន្លឹកឆ្នោតបោះតាមសំបុត្ររបស់អ្នកត្រឡប់មកវិញ ដោយផ្ទាល់ ដោយទៅកាន់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត ឬ មណ្ឌលបោះឆ្នោត ហើយនឹងបានទទួលស្រោមសំបុត្រថ្មី។

[ជីដូនជីតា, ឪពុកម្តាយ ប្តីប្រពន្ធកូន។ល។]របស់ខ្ញុំមិនអាចចុះហត្ថលេខា នៅលើឈ្មោះរបស់ពួកគេបានទៀតទេ។ តើ​គេ​ចុះ​ហត្ថលេខា​ដោយ​របៀប​ណា?

តាមច្បាប់ដើម្បីឱ្យសន្លឹកឆ្នោតត្រូវធ្វើដំណើរការបានអ្នកបោះឆ្នោតត្រូវតែព្យាយាមចុះហត្ថលេខា ឬ ធ្វើសញ្ញាសម្គាល់ (ដូចជា "X" ឬ សញ្ញាផ្សេងទៀតដែលពួកគេប្រើដើម្បីកំណត់អត្តសញ្ញាណខ្លួនឯង) ដែលត្រូវតែធ្វើជាសាក្សីដោយមនុស្សម្នាក់ដែលត្រូវតែចុះហត្ថលេខា នៅលើស្រោមសំបុត្រដែលនិងត្រូវផ្ញើត្រឡប់មកវិញផងដែរ។

ខ្ញុំមានអំណាចនៃមេធាវីស្របច្បាប់សម្រាប់ [ជីដូនជីតា ឪពុកម្តាយប្តីប្រពន្ធកូន] តើខ្ញុំអាចបោះឆ្នោតឱ្យពួកគេហើយចុះហត្ថលេខានៅលើស្រោមសំបុត្រផ្ញើត្រឡប់មកវិញសម្រាប់ពួកគេបានដែរ ឬ ទេ?

ទេ។ ជាអកុសល នៅក្រោមច្បាប់បោះឆ្នោត រដ្ឋ California ការមានអំណាចនៃមេធាវីមិនផ្តល់ឱ្យអ្នកនូវសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត ចុះហត្ថលេខានៅលើសន្លឹកឆ្នោតតាមរយៈស្រោមសំបុត្រផ្ញើសន្លឹកឆ្នោត ត្រឡប់មកវិញ ឬ បញ្ជីឈ្មោះអ្នកបោះឆ្នោតចុះហត្ថលេខានៅលើញត្តិ ឬ ធ្វើសកម្មភាពណាមួយនៅក្រោមឈ្មោះ ឬ អត្តសញ្ញាណរបស់បុគ្គលនោះ ដែលទាក់ទងនឹងការចុះឈ្មោះ ហើយនិងការបោះឆ្នោត។

ខ្ញុំគិតថាខ្ញុំភ្លេចចុះហត្ថលេខានៅលើស្រោមសំបុត្រផ្ញើត្រឡប់មកវិញតើខ្ញុំគួរតែធ្វើដូចម្តេចដែរ?

កុំបារម្ភ! នៅពេលយើងមើលឃើញស្រោមសំបុត្រដែលគ្មានហត្ថលេខាយើងនឹងផ្ញើទម្រង់ "សេចក្តីថ្លែងការណ៍សន្លឹកឆ្នោតដែលមិនបានចុះហត្ថលេខា" មកឤេយអ្នកដោយស្នើសុំឱ្យអ្នកចុះហត្ថលេខាហើយប្រគល់វាត្រឡប់មកវិញដែលមានកំណត់ថ្ងៃខែនៅលើការជូនដំណឹង។បន្ទាប់ពីបុគ្គលិកបោះឆ្នោតផ្តល់សុពលភាពហត្ថលេខា របស់អ្នក សន្លឹកឆ្នោតរបស់អ្នកអាចត្រូវបានរាប់បញ្ចូល។

ប្រសិនបើហត្ថលេខារបស់ខ្ញុំផ្លាស់ប្តូរតាមពេលវេលាតើសន្លឹកឆ្នោតរបស់ខ្ញុំនៅតែត្រូវបានរាប់បញ្ចូល ដែរ ឬ ទេ?

យើងធ្លាប់មើលឃើញ ហត្ថលេខា ផ្លាស់ប្តូរតាមពេលវេលា។ ភាពបំរែបំរួលនៃ ហត្ថលេខា របស់អ្នកមិនចាំបាច់ធ្វើឲ្យវាមិនអាចប្រៀបធៀបបាននោះទេ។ ប្រសិនបើបុគ្គលិកម្នាក់មិនអាចបញ្ជាក់ហត្ថលេខារបស់អ្នកនៅលើស្រោមសំបុត្រសន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រផ្ញើ      ត្រឡប់មកវិញ ទៅនឹងហត្ថលេខារបស់អ្នកនៅលើឯកសារទេសន្លឹកឆ្នោតរបស់អ្នកនឹងឆ្លងកាត់ការផ្ទៀងផ្ទាត់យាងច្រើនកម្រិតមុនពេលដែលវាត្រូវបានចាត់ទុកថាមិនត្រូវគ្នា។ ប្រសិនបើហត្ថលេខារបស់អ្នកបានផ្លាស់ប្តូរយ៉ាងខ្លាំង ហើយមិន​ដូចគ្នាការប្រៀបធៀបទៅនឹង ហត្ថលេខារបស់អ្នកដែលយើងមាននៅក្នុងមូលដ្ឋានទិន្នន័យរបស់យើងទេនោះ យើងនឹងផ្ញើឱ្យអ្នកនូវ "ទម្រង់ផ្ទៀងផ្ទាត់ហត្ថលេខា" ដែលប្រសិនបើអ្នក ផ្ញើត្រឡប់មកវិញ នឹងត្រូវប្រើដើម្បីធ្វើដំណើរការនៃសន្លឹកឆ្នោតរបស់អ្នក។

តើអ្នកដឹងទេ.... អស់ជាច្រើនទស្សវត្សរ៍មកហើយនាយកដ្ឋានយានយន្ត រដ្ឋ California (DMV) បានផ្តល់សេវាកម្មចុះឈ្មោះអ្នកបោះឆ្នោតដល់អ្នកដែលកំពុងទទួលបានប័ណ្ណបើកបរថ្មី ឬ អត្តសញ្ញាណប័ណ្ណរដ្ឋ។ នោះមានន័យថាហត្ថលេខាដែលអ្នកប្រើនៅលើប័ណ្ណបើកបររបស់អ្នក ឬ អត្តសញ្ញាណប័ណ្ណរដ្ឋគឺទំនងជាដូចគ្នានិងហត្ថលេខាដែលមាននៅក្នុងឯកសារជាមួយការិយាល័យបោះឆ្នោតខោនធី របស់អ្នក។

តើរដ្ឋ California មានគោលការណ៍ណែនាំអំពីរបៀបដែលហត្ថលេខាត្រូវបានផ្ទៀងផ្ទាត់ ដែរ ឬ ​ទេ?

បាទ/ចាស។ ជំពូកទី 8.3 នៃផ្នែកទី 7  នៃចំណងជើងទី 2 នៃបទប្បញ្ញត្តិនៃក្រមរដ្ឋ California មានច្បាប់សម្រាប់ផ្ទៀងផ្ទាត់ហត្ថលេខា ហើយនិង ស្តង់ដារសម្រាប់សុពលភាពហើយនិងធ្វើឱ្យការបោះឆ្នោតមិនត្រឹមត្រូវតាមសន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រ។ អ្នកអាចចូលទៅកាន់ Regulations បទប្បញ្ញត្តិបច្ចុប្បន្ននៅលើគេហទំព័ររបស់រដ្ឋលេខាធិការនៅក្រោមសេវាកម្មពេញនិយម។

តើហត្ថលេខារបស់ខ្ញុំត្រូវបានផ្ទៀងផ្ទាត់ដោយមនុស្សម្នាក់ឬដោយម៉ាស៊ីន?

រាល់សន្លឹកឆ្នោតដែលបានប្រគល់ត្រឡប់មកវិញតាមសំបុត្រត្រូវបានផ្ទៀងផ្ទាត់ដោយបុគ្គលិកមិនមែនដោយប្រព័ន្ធឬម៉ាស៊ីនទេ។

អ្នកចុះឈ្មោះអ្នកបោះឆ្នោតប្រើម៉ាស៊ីនតម្រៀបដ៏ធំ ដែលអាចរៀបចំការបោះឆ្នោតឡើងវិញតាមសំបុត្របានយ៉ាងឆាប់រហ័សហើយរៀបចំពួកវាសម្រាប់ធ្វើដំណើរការដោយបុគ្គលិកបោះឆ្នោត។ ប្រព័ន្ធពន្លឿនដំណើរការដំបូងដោយតម្រៀបស្រោមសំបុត្រតាមប្រភេទសន្លឹកឆ្នោត ហើយធ្វើឌីជីថលព័ត៌មានស្រោមសំបុត្រដូច្នេះបុគ្គលិកមិនត្រូវការសន្លឹកឆ្នោតរូបវន្តនៅស្ថានីយកុំព្យូទ័ររបស់ពួកគេសម្រាប់ការប្រៀបធៀបហត្ថលេខា។ ផ្ទុយទៅវិញ រូបភាពនៃស្រោមសំបុត្រត្រូវបានមើលដោយចំហៀងប្រឆាំងនឹងព័ត៌មានចុះឈ្មោះបច្ចុប្បន្នរបស់អ្នកបោះឆ្នោត។

ការបំរែបំរួលហត្ថលេខារបស់អ្នកបោះឆ្នោតមិនចាំបាច់ធ្វើឲ្យវាមិនអាចប្រៀបធៀបបានទេដោយសារហត្ថលេខាផ្លាស់ប្តូរតាមពេលវេលា។ ប្រសិនបើបុគ្គលិករៀបចំការបោះឆ្នោតមិនអាចផ្ទៀងផ្ទាត់ហត្ថលេខារបស់អ្នកបោះឆ្នោតនៅខាងក្រៅស្រោមសំបុត្របានទេនោះ សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតអាចផ្លាស់ទីតាមរយៈការផ្ទៀងផ្ទាត់ច្រើនកម្រិត មុនពេលវាត្រូវបានចាត់ទុកថាមិនត្រូវគ្នា។ ប្រសិនបើហត្ថលេខារបស់អ្នកបោះឆ្នោតមិនត្រូវគ្នាអ្នកបោះឆ្នោតត្រូវបានផ្ញើ "ទម្រង់ផ្ទៀងផ្ទាត់ហត្ថលេខា" ដែលត្រូវតែផ្ញើប្រគល់មកវិញសម្រាប់សន្លឹកឆ្នោតដែលបានបោះឆ្នោតរបស់ពួកគេដើម្បីបន្តដំណើរការ។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលសន្លឹកឆ្នោតត្រូវបានធ្វើដំណើរការសូមមើលព័ត៌មានគេហទំព័ររបស់យើង អំពីរបៀបសន្លឹកឆ្នោតរបស់អ្នករាប់បញ្ចូល ដែលអ្នកក៏អាចចូលទៅកាន់តំណភ្ជាប់ទៅកាន់សៀវភៅណែនាំអំពីនីតិវិធីនៃការរាប់សន្លឹកឆ្នោតចុងក្រោយបំផុតរបស់អ្នកចុះឈ្មោះបោះឆ្នោត។

បើ​ខ្ញុំ​មិន​ប្រគល់​សន្លឹក​ឆ្នោតត្រឡប់មកវិញតើ​ការ​ចុះ​ឈ្មោះ​របស់​ខ្ញុំ​ត្រូវបានលុប​ចោលដែរ ឬ ​ទេ?

ទេ។ ច្បាប់បោះឆ្នោតរដ្ឋ California មិនអនុញ្ញាតឱ្យលុបចោលអ្នកបោះឆ្នោតដែលគ្រាន់តែជ្រើសរើសមិនបោះឆ្នោតនៅក្នុងការបោះឆ្នោតណាមួយឡើយ។ ផ្នែកទី 2201 នៃក្រមបោះឆ្នោតរដ្ឋ California រាយបញ្ជីហេតុផលជាក់លាក់សម្រាប់ការលុបចោលការចុះឈ្មោះអ្នកបោះឆ្នោត រាប់ចាប់ពីការស្នើសុំដែលបានចុះហត្ថលេខារបស់បុគ្គលម្នាក់ឱ្យដកចេញ ដោយផ្អែកលើភស្តុតាងដែលបុគ្គលនោះត្រូវជាប់ពន្ធនាគារសម្រាប់ការផ្តន្ទាទោសពីបទឧក្រិដ្ឋលើការផ្ទៀងផ្ទាត់ការស្លាប់របស់អ្នកចុះឈ្មោះ ឬនៅពេល ភស្តុតាងដែលបុគ្គលនោះបានចុះឈ្មោះបោះឆ្នោតឡើងវិញនៅក្នុងខោនធីឬរដ្ឋផ្សេងទៀតឬមិនមានសិទ្ធិបោះឆ្នោត។

សូមមើលសំណួរនៅខាងលើផងដែរ “ប្រសិនបើខ្ញុំផ្លាស់ប្តូរទីកន្លែងតើការិយាល័យប្រៃសណីយ៍នឹងបញ្ជូនសន្លឹកឆ្នោតមកឤេយខ្ញុំដែរ ឬ ទេ?”

មានគេប្រាប់ខ្ញុំថាបើការប្រណាំងមិនជិតទេសន្លឹកឆ្នោតដែលនៅសេសសល់តាមសំបុត្រមិនត្រូវបានរាប់បញ្ចូលទេ។ តើនេះជាការពិតទេ?

ទេ។ នោះមិនមែនជាការពិតទេ។ សន្លឹកឆ្នោតដែលមានសុពលភាពទាំងអស់នឹងត្រូវបានរាប់បញ្ចូល។ ចូលមើលគេហទំព័ររបស់រដ្ឋលេខាធិការ ដើម្បីស្វែងយល់ថាតើ អាថ៌កំបាំងនៃការបោះឆ្នោត Election Myths ផ្សេងទៀតត្រូវបានគេរកឃើញអ្វីខ្លះ។

តើ​មាន​វិធី​ដើម្បី​បោះឆ្នោត​តាម​សំបុត្រ​ដែល​​អាចចូលប្រើបានដល់​អ្នក​បោះឆ្នោត​ដែល​ពិការ​ភ្នែក ឬ ​មាន​ការ​មើល​ឃើញ​មាន​កម្រិត ឬ ​ប្រើ​ដៃ​របស់​ពួកគេ​ដែរ​ ឬ​ ទេ?

បាទ/ចាស។ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតមានការបោះឆ្នោតដែលអាចចូលប្រើបានពីចម្ងាយតាមប្រព័ន្ធបោះឆ្នោតតាមសំបុត្រដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតចូលប្រើហើយនិងបោះឆ្នោតដោយឯករាជ្យនិងឯកជននៅតាមផ្ទះ។ ជំនួសនេះទៀ ឱ្យការប្រើប្រាស់សន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រអ្នកបោះឆ្នោតអាចចូលប្រើកំណែអេឡិចត្រូនិចនៃសន្លឹកឆ្នោតរបស់ពួកគេដែលអាចត្រូវបានសម្គាល់នៅផ្ទះដោយដៃឬដោយប្រើឧបករណ៍ជំនួយផ្ទាល់ខ្លួនរបស់ពួកគេ។បន្ទាប់​ពី​គូស​សន្លឹក​ឆ្នោតអេឡិច​ត្រូនិកសន្លឹក​ឆ្នោត​ត្រូវ​បោះ​ពុម្ព​ដោយ​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​មាន​ម៉ាស៊ីន​បោះពុម្ព។អ្នកបោះឆ្នោតនឹងបិទសន្លឹកឆ្នោតដែលបានបោះពុម្ពរបស់ពួកគេនៅក្នុងស្រោមសំបុត្រផ្ញើត្រឡប់មកវិញពណ៌ខៀវដែលមានសុវត្ថិភាពហើយចុះហត្ថលេខានៅលើផ្ទៃហត្ថលេខានៅខាងក្រោយ។ស្រោមសំបុត្រសន្លឹកឆ្នោតត្រូវដាក់នៅប្រៃសណីយ៍មិនឲ្យហួសពីថ្ងៃបោះឆ្នោតហើយទទួលដោយការិយាល័យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោតមិនយូរជាង7-ថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត។ ដើម្បីរក្សាភាពឯកជនហើយនិងសុវត្ថិភាពការជ្រើសរើសសន្លឹកឆ្នោតមិនត្រូវបានរក្សាទុកដោយប្រព័ន្ធឬបញ្ជូនតាមអេឡិចត្រូនិកតាមអ៊ីនធឺណិតទេ។

អ្នកបោះឆ្នោតដែលមិនអាច ចុះហត្ថលេខាបានត្រូវតែធ្វើសញ្ញាសម្គាល់ (ដូចជា “X”) ដើម្បីបញ្ជាក់ពីហត្ថលេខារបស់ពួកគេ ដែលត្រូវតែមានសាក្សីយ៉ាងហោចណាស់ម្នាក់ដែលត្រូវតែចុះហត្ថលេខានៅលើស្រោមសំបុត្រ ផ្ញើត្រឡប់មកវិញផងដែរ។ អ្នកបោះឆ្នោតអាចផ្តល់សិទ្ធិឱ្យនរណាម្នាក់ប្រគល់សន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រសម្រាប់ពួកគេដោយបំពេញនៅលើកន្លែងអនុញ្ញាតនៅខាងក្រៅស្រោមសំបុត្រពណ៌ខៀវ។

ម៉ាស៊ីនបោះឆ្នោតដែលអាចប្រើប្រាស់បានក៏មាននៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតឬមណ្ឌលបោះឆ្នោតណាមួយនៅក្នុង ខោនធី Santa Clara សម្រាប់អ្នកបោះឆ្នោតដែលចង់បោះឆ្នោតដោយផ្ទាល់។

តើការបោះឆ្នោតដែលអាចចូលប្រើបានពីចម្ងាយតាមប្រព័ន្ធបោះឆ្នោតតាមសំបុត្រ (ពិពណ៌នាខាងលើ) មានសម្រាប់អ្នកបោះឆ្នោតយោធាហើយនិងនៅក្រៅប្រទេសដែរ ឬ ទេ?

បាទ/ចាស។ អ្នកបោះឆ្នោតនៅក្នុងយោធាឬអ្នកដែលរស់នៅក្រៅប្រទេសក៏អាចប្រើការបោះឆ្នោតដែលអាចចូលប្រើបានពីចម្ងាយតាមប្រព័ន្ធបោះឆ្នោតតាមសំបុត្រ ដើម្បីចូលប្រើសន្លឹកឆ្នោតរបស់ពួកគេ អ្នកបោះឆ្នោតយោធាហើយនិង នៅក្រៅប្រទេសត្រូវបានផ្ញើសន្លឹកឆ្នោតក្រដាសរបស់ពួកគេជាមុននូវការផ្ញើសំបុត្ររយៈពេល 29 ថ្ងៃទៅកាន់អ្នកបោះឆ្នោតដែលបានចុះឈ្មោះផ្សេងទៀត ដើម្បីទុកពេលបន្ថែមសម្រាប់ការផ្ញើត្រឡប់មកវិញនៅតាមប្រៃសណីយ៍។ ទោះជាយ៉ាងណាក៏ដោយជំនួសឱ្យការរង់ចាំ ឬ ប្រើសន្លឹកឆ្នោតរបស់ពួកគេតាមសំបុត្រយោធានិង អ្នកបោះឆ្នោតនៅក្រៅប្រទេសអាចចូលប្រើកំណែអេឡិចត្រូនិចនៃសន្លឹកឆ្នោតរបស់ពួកគេតាមរយៈប្រព័ន្ធសុវត្ថិភាព។ បន្ទាប់​ពី​គូស​សន្លឹក​ឆ្នោត ​អេឡិច​ត្រូនិក សន្លឹក​ឆ្នោត​ត្រូវ​បោះ​ពុម្ព​ដោយ​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​មាន​ម៉ាស៊ីន​បោះពុម្ព។ អ្នកបោះឆ្នោតនឹងបិទសន្លឹកឆ្នោតដែលបានបោះពុម្ពរបស់ពួកគេរួចហើយ នៅក្នុងស្រោមសំបុត្រ ផ្ញើត្រឡប់មកវិញដែលមានសុវត្ថិភាព ហើយចុះហត្ថលេខានៅលើផ្ទៃហត្ថលេខានៅខាងក្រោយ។ ស្រោមសំបុត្រសន្លឹកឆ្នោតត្រូវដាក់នៅតាម ប្រៃសណីយ៍មិនឲ្យហួសពីថ្ងៃបោះឆ្នោត ហើយទទួលដោយការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតមិនឤេយយូរជាង 7 ថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត។ ដើម្បីរក្សាភាពឯកជន និងសុវត្ថិភាពការជ្រើសរើសសន្លឹកឆ្នោតមិនត្រូវបានរក្សាទុកដោយប្រព័ន្ធ ឬបញ្ជូនតាមអេឡិចត្រូនិកតាមអ៊ីនធឺណិតទេ។

តើ​អ្នក​បោះឆ្នោត​ណា​ម្នាក់​ដែល​បាន​ចុះ​ឈ្មោះ​អាច​ប្រើ​ការបោះឆ្នោតដែលអាចចូលប្រើបានពីចម្ងាយតាមប្រព័ន្ធបោះឆ្នោតតាមសំបុត្របាន?

បាទ/ចាស។ អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់អាចប្រើ ការបោះឆ្នោតដែលអាចចូលប្រើបានពីចម្ងាយតាមប្រព័ន្ធបោះឆ្នោតតាមសំបុត្រ (RAVBM) បាន។

ទើបតែក្លាយជាអ្នកស្រុកថ្មីនៃរដ្ឋ California តើខ្ញុំអាចបោះឆ្នោតនៅក្នុងការបោះឆ្នោត [បច្ចុប្បន្ន] នេះបានទេ?

បាទ/ចាស។ សូមចូលទៅកាន់ទំព័ររបស់យើង “ខ្ញុំជាអ្នករស់នៅថ្មីនៅ រដ្ឋ California “ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបចុះឈ្មោះហើយនិង បោះឆ្នោត។

ខ្ញុំទើបតែក្លាយជាពលរដ្ឋថ្មីនៃសហរដ្ឋអាមេរិកតើខ្ញុំអាចបោះឆ្នោតនៅក្នុងការបោះឆ្នោត [បច្ចុប្បន្ន] នេះបានដែរ ឬ ទេ?

បាទ/ចាស។ សូមចូលទៅកាន់ទំព័ររបស់យើង “ ខ្ញុំជាពលរដ្ឋថ្មី” សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបចុះឈ្មោះហើយនិងបោះឆ្នោត។

(ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតី) តើខ្ញុំអាចផ្លាស់ប្តូរគណបក្សនយោបាយរបស់ខ្ញុំហើយបោះឆ្នោតសន្លឹកឆ្នោតថ្មីនៅក្នុងពេលតែមួយបានដែរ ឬ ទេ?

បាទ/ចាស។ សូមចូលមើលទំព័ររបស់យើងអំពីការ បោះឆ្នោតបឋម “Primary Elections” សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះហើយនិងការបោះឆ្នោតនៅក្នុងអំឡុងពេលបោះឆ្នោតបឋម។