Skip to main content

ថ្ងៃទី 7 ខែ មិថុនា ឆ្នាំ 2022, ការបោះឆ្នោត បឋម ដោយផ្ទាល់ នៅទូទាំង រដ្ឋ

ចុះឈ្មោះបោះឆ្នោត

ថ្ងៃចុងក្រោយដើម្បីចុះឈ្មោះបោះឆ្នោត៖ ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ 2022    

  • ប្រសិនបើអ្នកបានផ្លាស់ប្តូរឈ្មោះ ឬ ផ្លាស់ប្តូរសម្ព័ន្ធភាព នៃគណបក្ស​ នយោបាយ អ្នក ត្រូវតែ ចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញ។
  • បំពេញទម្រង់បែបបទ ដាក់ចុះ ហត្ថលេខា ហើយ ផ្ញើរទៅកាន់៖ ការិយាល័យមន្ត្រី ចុះឈ្មោះ អ្នកបោះឆ្នោត ផ្នែកចុះឈ្មោះអ្នកបោះឆ្នោត PO Box 611300, San Jose, CA 95161-1300។ ពាក្យសុំចុះឈ្មោះនៅតាមទូរសារ (Fax) នឹងមិនអាចត្រូវទទួលយកបានទេ។
  • ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត

ប្រសិនបើអ្នកមានការ ខកខាន នៅថ្ងៃផុត កំណត់ ចុះឈ្មោះ បោះឆ្នោត របស់អ្នក អ្នក នឹងមានជម្រើសក្នុងការចុះ ឈ្មោះបោះឆ្នោតតាមលក្ខខណ្ឌ នៅការិយាល័យ មន្ត្រីចុះឈ្មោះអ្នក បោះឆ្នោត ឬ នៅឯមជ្ឈមណ្ឌល បោះឆ្នោត ណាមួយក៏បាន។

បោះឆ្នោតតាមសំបុត្រ

រាល់អ្នកបោះឆ្នោតទាំងអស់ ដែលបានចុះឈ្មោះ នឹងទទួលបាន នៅសន្លឹកឆ្នោតបោះតាមសំបុត្រដែលចាប់ផ្តើម 29 ថ្ងៃ នៅមុនថ្ងៃបោះឆ្នោត។ បំពេញទម្រង់បែបបទស្នើសុំសន្លឹកឆ្នោតបោះតាមសំបុត្រដែលមាននៅខាងក្រោម ប្រសិនបើអ្នកត្រូវការសន្លឹកឆ្នោតជំនួសថ្មី។

ថ្ងៃ ចុងក្រោយ ដើម្បី ស្នើសុំ សន្លឹកឆ្នោត ជំនួស បោះឆ្នោត តាមសំបុត្៖ ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2022

ព័ត៌មានអំពី ទម្រង់សំណុំបែបបទពាក្យសុំសន្លឹកឆ្នោត បោះឆ្នោត ផ្ញើតាមសំបុត្រ

ផ្ញើតាមសំបុត្រ ឬ ទូរសារ(Fax) ទៅ៖ ការិយាល័យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត មជ្ឈមណ្ឌលផ្នែកអ្នកបោះឆ្នោតផ្ញើតាមសំបុត្រ PO Box 611750 San Jose, CA 95161-1750។ លេខទូរសារ (Fax) (408) 293-6002

 ការបោះឆ្នោត តាមសំបុត្រ សម្រាប់ ការបោះឆ្នោត បឋម ថ្ងៃទី 7 ខែ មិថុនា ឆ្នាំ 2022             ការបោះឆ្នោត បឋម ដោយផ្ទាល់ ទូទាំង រដ្ឋ នឹងត្រូវបាន ផ្ញើតាម ប្រៃសណីយ៍ ចាប់ផ្ដើម ពី       សប្តាហ៍ នៃ ថ្ងៃទី 9 ខែ ឧសភា ឆ្នាំ 2022។