Skip to main content

March 5, 2024 Presidential Primary Election Khmer

ចុះឈ្មោះបោះឆ្នោត

ថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត៖ ថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2024៖

  • ប្រសិនបើអ្នកបានផ្លាស់ប្តូរឈ្មោះ ឬ ផ្លាស់ប្តូរសម្ព័ន្ធភាព នៃគណបក្ស​ នយោបាយ អ្នក ត្រូវតែ ចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញ។
  • បំពេញទម្រង់បែបបទ ដាក់ចុះ ហត្ថលេខា ហើយ ផ្ញើរទៅកាន់៖ Registrar of Voters, Voter Registration Division, PO Box 611300, San Jose, CA 95161-1300។ ពាក្យសុំចុះឈ្មោះនៅតាមទូរសារ (Fax) នឹងមិនអាចត្រូវទទួលយកបានទេ។
  • ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត

ប្រសិនបើអ្នកមានការ ខកខាន នៅថ្ងៃផុត កំណត់ ចុះឈ្មោះ បោះឆ្នោត របស់អ្នក អ្នក នឹងមានជម្រើសក្នុងការចុះ ឈ្មោះបោះឆ្នោតតាមលក្ខខណ្ឌ នៅការិយាល័យ ចុះឈ្មោះអ្នក បោះឆ្នោត ឬ នៅឯមជ្ឈមណ្ឌល បោះឆ្នោត ណាមួយក៏បាន។

បោះឆ្នោតតាមសំបុត្រ

រាល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ នឹងទទួលបានការបោះឆ្នោតតាមសំបុត្រដែលចាប់ផ្តើម 29 ថ្ងៃ   មុនថ្ងៃបោះឆ្នោត។ បំពេញទម្រង់ស្នើសុំបោះឆ្នោតតាមសំបុត្រដែលមាននៅខាងក្រោម ប្រសិនបើអ្នកត្រូវការសន្លឹកឆ្នោតជំនួសថ្មី។

ថ្ងៃចុងក្រោយដើម្បីស្នើសុំសន្លឹកឆ្នោតបោះតាមសំបុត្រ ជំនួស ផ្ញើតាមប្រៃសណីយ៍ ៖ ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2024

ព័ត៌មានអំពី ទម្រង់សំណុំបែបបទពាក្យសុំសន្លឹកឆ្នោត បោះឆ្នោត ផ្ញើតាមសំបុត្រ

ផ្ញើតាមសំបុត្រ ឬ ទូរសារ(Fax) ទៅ៖ Registrar of Voters, Vote by Mail Division, PO BOX  611750, San Jose, CA 95161-1750. លេខទូរសារ (Fax) (408) 293-6002.

សន្លឹកឆ្នោត ការបោះឆ្នោត បោះតាមសំបុត្រ សម្រាប់ ការបោះឆ្នោតបឋមប្រធានាធិបតីនៅ ថ្ងៃទី 5 ខែមីនា ឆ្នាំ 2024 នឹងត្រូវបានផ្ញើចាប់ពីសប្តាហ៍នៃ ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2024។

អ្នកបោះឆ្នោត គ្មានគណបក្សអាទិភាព

 ប្រសិនបើអ្នកបានចុះឈ្មោះជាមួយ អ្នកបោះឆ្នោតគ្មានគណបក្សអាទិភាព

នោះ សន្លឹកឆ្នោត បោះតាមសំបុត្ររបស់អ្នក នឹងមិនមានបេក្ខជនប្រធានាធិបតីទេ។

ប្រសិនបើអ្នកចង់បោះឆ្នោតឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកមានបីជម្រើស៖

ប្រសិនបើអ្នកចង់បោះឆ្នោតនៅក្នុង គណបក្ស ឯករាជ្យអាមេរិក, ប្រជាធិបតេយ្យ, ឬ អ្នកសេរីនិយម អ្នកត្រូវតែស្នើសុំសន្លឹកឆ្នោតសម្រាប់គណបក្សនោះ។ អ្នកមិនចាំបាច់ ចុះឈ្មោះ-សាឡើងវិញនោះទេ។

  • អ្នកក៏អាចស្នើសុំសន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតណាមួយក៏បាន។ បញ្ជីទីតាំង ហើយនិង ម៉ោងធ្វើការអាចរកបាន នៅទីនេះ
  • ផ្ញើសំណើរបស់អ្នកដោយដាក់ ទម្រង់ តាមសំបុត្រ ទូរស័ព្ទ អ៊ីមែល ឬ ទូរសារ៖

Registrar of Voters
Vote by Mail Division
P.O. Box 49003
San Jose, CA 95161-9954

ទូរស័ព្ទ៖ (408) 299-VOTE ឬ លេខឥតគិត-ថ្លៃ 866-430-VOTE
អ៊ីមែល៖ [email protected]
ទូរសារ៖ (408) 293-6002

  • ប្រសិនបើអ្នកចង់បោះឆ្នោតនៅក្នុងគណបក្សបៃតង, សន្តិភាព និង សេរីភាព, ឬគណបក្សសាធារណៈរដ្ឋ បឋម អ្នកត្រូវតែចុះឈ្មោះ-សាឡើងវិញនៅ ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2024 ដើម្បីទទួលបានសន្លឹកឆ្នោតសម្រាប់គណបក្សនោះ។
  • ចុះឈ្មោះ-សាឡើងវិញនៅ៖ registertovote.ca.gov
  • ប្រសិនបើអ្នកបោះឆ្នោត គ្មានគណបក្សអាទិភាពពីគណបក្សណាមួយមិនចាំបាច់ស្នើសុំសន្លឹកឆ្នោតឆ្លងកាត់ទេ ពួកគេនឹងទទួលបានសន្លឹកឆ្នោតបឋមដោយគ្មានបេក្ខជនប្រធានាធិបតី នៅក្នុងបញ្ជីនោះទេ។